Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ៖ ក្រោម​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ពល​រដ្ឋ​បាន​ទទួល​នូវ​សន្តិភាព​និង​ការអភិវឌ្ឍន៍​គ្រប់​មូលដ្ឋាន​​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ថ្លែងថា ក្រោម​នយោបាយ​នៃ​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​ផ្តល់ជូន​កាដូ​យ៉ាង​ពិសេស​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ ទទួល​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​គ្រប់​ថ្នាក់មូលដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ​ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពី​បានបញ្ចប់​វិវាទ​ដែលមាន​ទីតាំង​ទំនាស់​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​ពិធី​នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ម្សិល​មិញ​។​

​គួរ​រំលឹក​ផងដែរ​ថា ករណី​ទំនាស់​ដីធ្លី​នេះ ជា​ទំនាស់​រ៉ាំ​រៃ​ដែលមាន​រយៈពេល ១២​ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ ២០០៩ រហូតមកដល់​បច្ចុប្បន្ន​នេះ។ ការដោះស្រាយ​ទំនាស់​ត្រូវបាន​បញ្ជ​ប់​ដោយបាន​ការ​ឯ​ភាព​គ្នា​ទៅវិញទៅមក និង​មានការ​យោគយល់​គ្នា​ខ្ពស់​ក្រោម​សមត្ថកិច្ច និង​យន្តការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដោយ​បាន​ចាត់តាំង​ឲ្យ​គណៈប្រតិភូ​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់ទី​តាំង​ទំនាស់ និង​បាន​ចាត់ លោក​ហួត ហាក់ ដឹកនាំ​កិច្ចប្រជុំ​ជាច្រើនលើក ច្រើនសារ​ក្នុង​ក្របខ័ណ្ឌ​ជំនាញ និង​ក្របខ័ណ្ឌ​អន្តរក្រសួង​ដោយ​សម្រេចបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ រហូត​ឈានដល់​ការព្រមព្រៀង​ឯកភាព​បញ្ចប់​វិវាទ​ទាំងស្រុង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​ក្តី​សោមនស្ស​រីករាយ មិត្តភាព និង​សុ​ខុ​ដុម​រម្យ​នារ​វាង​គូរ​ភាគី​ទាំងសង្ខាង ដោយបាន​ឯកភាព​ធ្វើការ​បើកផ្លូវ​លេខ ១៩៧៨ ត្រង់ចំណុច​ទីតាំង​ដែលមាន​ទំនាស់​រវាង លោក សុខ អឿន និង​លោក សុខ សាន្ត លោក សម វង ទំហំ​ទទឹង​៨​ម៉ែត្រ ទុក​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ស្របតាម​គោលការណ៍​ជា​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​វត្តមាន​ថ្ងៃនេះ ក៏មាន លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ ជា​សក្ខីភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង ផងដែរ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម