Connect with us

ព័ត៌មានជាតិ

ប្រញាប់ប្រមូលកសិផល​កម្ពស់ទឹកទន្លេមេគង្គហក់ឡើង​ធ្វើឱ្យ​លិចតំបន់​ទំនាបអបមាត់​ទន្លេ

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ ខែកក្កដា បានប្រកាសឱ្យប្រជាពលរដ្ឋដែល​រស់នៅអមសងខាង​ដងទន្លេ​មេគង្គ​និងតំបន់ទំនាប​មានការប្រុង​ប្រយ័ត្ន និងរួសរាន់ប្រមូលកសិផលឱ្យបានទាន់ពេលវេលា។

ការប្រកាសបែបនេះ ដោយសារតែស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើង នឹងបន្តក្នុងរយៈពេល ២ ទៅ ៤ ថ្ងៃខាងមុខទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់​ថា កន្លងទៅថ្មីនេះព្យុះទី ៦ បានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ គ្រោះមហន្តរាយក្នុងខេត្តមួយចំនួននៅប្រទេសចិន វាបានបន្ត​ដំណើរចូល​មក​ឈួងសមុទ្រតុងកឹង ជាឆ្នេររបស់​ប្រទេសវៀត​ណាម ហើយវាបានបង្កឱ្យមានភ្លៀង​ធ្លាក់​ច្រើន​គួសម​នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេ​មេគង្គ​ទាំង​នៅក្នុងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ។

លោកចាន់ យុត្ថាបញ្ជាក់ថាបាតុភូតភ្លៀងនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង ខណៈមិនទាន់​ឈាន​ទៅដល់កម្រិត ដែលប្រកាសឱ្យមានការប្រុងប្រយ័ត្ននោះទេ ប៉ុន្តែការងើបឡើងនៅពេលនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់តំបន់ទំនាបនៅអមសងខាងទន្លេមេគង្គដែលមាន​បងប្អូនប្រជាក​សិករ​ធ្វើ​ការបង្កបង្កើនផលដាំដុះដំណាំផ្សេងៗ។

លោក ចាន់ យុត្ថាបញ្ជាក់ថា “គោលបំណងរបស់ក្រសួងធនធានទឹក និងឧតុនិយមគឺជូន​ដំណឹងដល់​បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាប នឹងរួសរាន់ប្រមូលកសិផល និងប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែល​ធ្វើដំណើរតាមផ្លូវទឹកទន្លេមេគង្គពេលនេះ ទឹកឡើង កម្ពស់ទឹកក៏ខ្ពស់ ល្បឿនទឹកក៏លឿន ហើយរបប​ហូរ ក៏មានការប្រែប្រួល កន្លែងដែលមិនធ្លាប់គួច ដល់ពេលវាហូរទៅវាអាចមានទឹកកួច”។

លោក ចាន់ យុត្ថា បានបង្ហើបប្រាប់ពីស្ថានភាពកម្ពស់ទឹកទន្លេនៅកម្ពុជាថា ជាទូទៅទឹកទន្លេអាច​ហក់ឡើង នៅអំឡុងខែ កញ្ញា ដែលជាកម្រិតកម្ពស់ទឹកអតិបរិមា លើកទី២ ប៉ុន្តែឆ្នាំខ្លះក៏មាន​អតិប​រិមា​តែមួយលើក។ មកដល់ពេលនេះ កម្រិតទឹកអតិបរិមាលើកទី១ មិនទាន់សង្កេតឃើញមានទេ ដូច្នេះវាអាចកើតមានឡើង អំឡុងពាក់ណ្ដាលខែកញ្ញា រហូតដល់ពាក់កណ្ដាលខែតុលា ក្នុងពេលនោះភាគច្រើន ទឹកភ្លៀងធ្លាក់នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលបង្កឱ្យទឹកទន្លេមេគង្គ គឺហក់ឡើងខ្ពស់។

ទោះជាយ៉ាងណា ពេលនេះកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ក៏មិនទាន់មានដោយគ្រាន់តែប្រកាសឱ្យបងប្អូនប្រជាកសិកររាន់ប្រមូលកសិផលនៅតាមដឹងទន្លេមេគង្គឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម