Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ ​ជុំ​ទី​៦​លើក​ទី​១​

បានផុស

នៅ

​ខណៈដែ​ល​ប្រទេស​កម្ពុជា ​កំពុងតែ​រាតត្បាត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​នោះ ​រាជរដ្ឋាភិបាល​បា​ន​សម្រេច​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ជុំ​ទី​៦​លើក​ទី​១​ សម្រាប់​រយៈពេល​ពេញ​១​ខែ​ទៀត​ចាប់ពី​ថ្ងៃ​ទី​២៥​កក្កដា ដល់​២៤​សីហា​ឆ្នាំ​២០២១​ ដែល​ចាប់​អនុវត្ត ​ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​កំពុងតែ​ជួប​ការលំបាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ថ្មីៗ​នេះ​ថា សម្រាប់​ប្រាក់ឧបត្ថម្ភ​រយៈពេល​១​ខែ​ទៀត​ជូន​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ ដោយ​ទទួល​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​ គឺ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៥​ខែ​កក្កដា រហូតដល់​ថ្ងៃទី​២៤​ខែសីហា ឆ្នាំ​២០២១​។ សូម​បញ្ជាក់​ថា យោង​តាម​សេចក្តី​ជូន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ជាក់​មុននេះ​ថា ដំណើរ​ការ​បើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​រាជរដ្ឋាភិបាល​នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៥​លើក​ទី​៣​បាន​អនុវត្ត​ចាប់​ពីថ្ងៃ​ទី​២ ខែ​មិថុនា ដល់២៤ខែកក្កដា ឆ្នាំ​២០២១ គឺ​មាន​រយៈពេល ៣០​ថ្ងៃ រួចរាល់​ហើយៗ​ពេលនេះ​បន្ត​ជុំ​ទី​៦​លើក​ទី​១​ទៀត​។

​សេចក្តីជូនដំណឹង​បាន​បន្ថែមថា កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ចំនួន​១០​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​

​ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​៥ លើក​ទី​១ រួចហើយ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅ​តាម​បញ្ជរ​វី​ង​ណាមួយ​ ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។

​ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌​មាន​ជុំ​ទី​១១ ទាំងអស់​នឹងត្រូវ​ផុត​សុពលភាព​នៃ​ការប្រើ​ប្រាស់​ប័ណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី​១៤ វិញ។

​ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ត្រូវ​យក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់ ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វី​ង ។​

​ទី​៤. ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​១៤ បន្តទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់ខ្លួន​នោះ អ្នកទទួលផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី​១១ ដើម្បី​ដក​ប្រាក់ ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជរ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ។

​ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​២ លើក​ទី​១ រួចហើយ លើកលែងតែ​ជុំ​ទី​១១ ដែល​មិនបាន​ជាប់​ជុំ​ទី​១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។

​ទី​៦. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួល​បាន​ប័ណ្ណ​សមធម៌​ថ្មី​សូម​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា​ឃុំ​សង្កាត់​ណាមួយ ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៥ លើក​ទី​២ នេះ​។

​ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៥ លើក​ទី​៣​នៅតាម​បញ្ជរ​វី​ង តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ ពិសេស​ប័ណ្ណ​សមធម៌ ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។

​ទី​៨.​ ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានីខេត្ត។

​ទី​៩.​ ក្នុងករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុងការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក់​មិន បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូម​សាធារណជន និង​អ្នកទទួលផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅ​តាម​ឃុំ សង្កាត់ ឬ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ​។

​ទី​១០. សូម គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ នៅ​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២៥ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម