Connect with us

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ចូលឆក់ការ បូបលុយ​ដល់ផ្ទះបាន​តែរត់មិនរួច

បានផុស

នៅ

សង្ស័យម្នាក់ពិតជាខ្លាហានមែនហ៊ានជិះម៉ូតូមកធ្វេីសកម្មភាពឆក់ការបូបលុយពីស្ត្រីម្នាក់ដល់ក្នុងផ្ទះបានសម្រេចហេីយតែរត់មិនរួចត្រូវប្រជាពលរដ្ឋនៅក្បែរដេញចាប់បានភ្លាមៗ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវបេតុងកែងនិងមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជនរងគ្រោះឈ្មោះម៉ាន រុង អាយុ៦០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះកន្លែងកេីតហេតុ។

ចំណែកជនសង្ស័យឈ្មោះចាន់ វាសនា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រកដ។
តាម​សម្តីជនរងគ្រោះបានឱ្យដឹងថា ក្នុងការបូបរបស់គាត់មានលុយចំនួនជាង១០លានរៀលនិងទូរស័ព្ទ២​គ្រឿង នៅមុនពេលកេីតហេតុរូបគាត់បានយកការបូបក្រវ៉ាត់ជាប់និងចង្កេះ តែដោយសារអោនលាងធុងមិន​កេីតគាត់ក៏បានដោះចេញយកមកដាក់លេីធុងទឹកកក និងយកមួកដាក់ពីលេីទៀតខណៈកំពុងអោនលាងស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់២០២១ មកធ្វេីសកម្មភាពឆក់យកការបូបរបស់គាត់បានសម្រេច ភ្លាមនោះរូបគាត់ក៏បានស្រែកថាចោរៗ ទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋស្ទាក់ចាប់បានភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនសង្ស័យទៅសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាល​ខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់៕ ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៤ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម