កូវីដ បាត់ភ្ញៀវ បាត់ចំណូល អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ប្តូរអាជីពថតស្វាបង្ហោះចូល YouTube រកលុយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កូវីដ បាត់ភ្ញៀវ បាត់ចំណូល អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ប្តូរអាជីពថតស្វាបង្ហោះចូល YouTube រកលុយ

បានផុស

នៅ

ក្រុមម៉ូតូរ៉ឺម៉ក និង ម៉ូតូឌុប ដែលធ្លាប់រកប្រាក់ចំណូលតាមរយ:ភ្ញៀវទេសចរ នៅក្នុង​ខេត្តសៀមរាប​​មួយ​ចំនួន បានបង្ខំចិត្តប្តូរអាជីពរបស់ខ្លួន មក​ថត​សកម្មភាព​សត្វស្វា​ក្នុង​រមណីយដ្ឋាន​អង្គរ បង្ហោះ​​ទៅក្នុង​​យូធូប(YouTube) រកប្រាក់ចំណូលប្រចាំថ្ងៃវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្តូរអាជីព​យ៉ាង​រហ័ស​បែបនេះ ក៏ព្រោះតែជំងឺរាតត្បាតកូវីដ-១៩ វាយលុក ធ្វើឲ្យ​ភ្ញៀវធ្លាក់ចុះ​ប៉ះពាល់​ប្រាក់​ចំណូល​​ប្រចាំថ្ងៃ ទើប​ត្រូវ​បង្ខំ​ចិត្តនាំគ្នាសម្រុកទៅចាប់អាជីពថ្មីបែបនេះ។

អ្នកធ្លាប់ប្រកបមុខរបរជាមួយភ្ញៀវទេសចរ មានដូចជា មគ្គុទេសចរណ៍ អ្នករត់ម៉ូតូកង់ ៣ អ្នកលក់វត្ថុអនុស្សាវរីយ៍​ចល័ត និង អ្នកលក់ភេសជ្ជ:ចល័តជាដើម។

អាជីពថ្មី​ដោយថតសត្វស្វានៅរមណីដ្ឋានអង្គរ គឺចែកជា ៣ ក្រុម ដែលក្រុមទី ១ មានគ្នាប្រមាណជា ៥០ នាក់ ថត​នៅមុខប្រាសាទអង្គរវត្តផ្នែកខាងកើត។ ឯក្រុមទី ២ មានគ្នាជាង ៦០ នាក់ ថតនៅបរិវេណប្រាសាទ​បាយ័ន​ និង ក្រុមទី ៣ មានគ្នាជាង ២០ នាក់ ថតនៅបរិវេណវត្តព្រះអង្គសាងទុក។

អ្នកប្រមាញ់​រូប ម្នាក់ ក្នុងចំណោមជាង ១០០ នាក់ លោក វ៉ន សំបូរ បានបរិយាយថា ព្រលឹម​ស្រាងៗពួកគាត់ បាន​ទៅដល់​ទីតាំងរៀងខ្លួន ដើម្បីត្រៀមចាំផ្តិតយករូបភាព ដែលពួកគាត់យល់ថា សកម្មភាព​ណា​ដែលល្អ ហើយ​ដាក់​បង្ហោះក្នុងយូធូប មានភាពទាក់ទាញ គេមើលច្រើន។ ប្រសិនបើថតបានរូបភាព ល្អបង្ហោះចូលក្នុង​យូធូប មានការចូលមើលច្រើន ក៏​ទទួលបានប្រាក់ពីខាងយូធូបមកវិញច្រើន ទៅតាមចំនួន​ដែល​យូធូបកំណត់​។ លោកបន្តថា កាលមិនទាន់មានជំងឺកូវីដ រូបលោក ជាមគ្គុទេសភាសាអង់គ្លេស និង ជាអ្នកប្រមាញ់រូបភាពសត្វស្លាប។

ក្រៅពីបកប្រែពន្យល់ឲ្យភ្ញៀវយល់អំពីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ ក៏បាននាំភ្ញៀវទៅទស្សនា​បឹងទន្លេសាប​ ឬ បឹងធម្មជាតិ​នានា ដែលសំបូរសត្វស្លាប និង ថតរូបភាព​សត្វ​ស្លាបលក់​ឲ្យ​ភ្ញៀវទៀតផង។ ប៉ុន្តែក្រោយ​ជំងឺនេះ​វាយលុក ធ្វើឲ្យ​សេដ្ឋកិច្ចគ្រួសារធ្លាក់ដល់កម្រិតសូន្យ ទើបរូបលោកបង្ខំចិត្តមកចាប់យកអាជីព ថត​សត្វស្វា​បង្ហោះ​ចូល​យូធូបដើម្បីរកប្រាក់បែបនេះ។ 

អ្នកប្រមាញ់រូបភាពរូបនេះ បន្ថែមថា ក្នុងចំណោមជាង ១០០ នាក់ ដែលថតស្វាបង្ហោះចូលយូធូប មានអ្នកខ្លះបាន​ ១​ ខែ ១០០ ដុល្លារ អ្នកខ្លះបានដល់ ៣០០ ដុល្លារ ខ្លះបានក្រោម ១០០ រូបលោកបានជាង ១០០ ដុល្លារ ឯអ្នក​ខ្លះទៀតមិនបានសោះក៏មានដែរ។ ពីព្រោះយូធូប ទាល់តែលុយដែលបង្ហោះនោះបានចាប់ពី ១០០ ដុល្លារឡើង ទើបធ្លាក់ចូលកុងធនាគារ តែបើ ១ ខែមិនបាន ១០០ ដុល្លារទេ មិនធ្លាក់ចូលកុងឡើយ។ ចឹងហើយទើបអ្នកខ្លះប្រើ​ពេល​ ៣ ទៅ ៤ ខែ មិនទាន់បាន ១០០ ផង។

ចំពោះរូបភាពដែលទាក់ទាញ មានអ្នកចូលមើលច្រើន លោក សំ បូរ ប្រាប់ថា ជារូបដែលមេបក្សប្រយុទ្ធ (ខាំ) គ្នាការពារហ្វូង ដូចជា ហ្វូងព្រៃ ចូលមកហ្វូងប្រចាំប្រាសាទជាដើម។ រូបភាពទាក់ទាញមនុស្សចូលមើលច្រើនចំនួន (K) កើនឡើង ហើយលុយក៏កើនឡើងដូចគ្នា។ តែក៏​តាម​ប្រទេសចូលមើលផងដែរ។ ចំនួន(K) ដូចគ្នា ប្រទេសអាមេរិក ឡើងលុយច្រើន ជាងបណ្តាប្រទេស។ អីចឹងទេ អ្នកជំនាញខាងហ្នឹង ទើបអាចមករកប្រាក់​ពី​យូធូប​បាន ព្រោះពេលខ្លះលុយឡើងជិតបាន ១០០ ដុល្លារហើយ តែយើងបង្ហោះរូបភាព​លក្ខណ:​សាហាវ​រន្ធត់ យូធូប បិទឆាណែលចោល បាត់ទាំងលុយអស់ទៀត។

ចំណែក លោក ម៉ៅ អតីតអ្នកប្រកបមុខរបរដឹកភ្ញៀវ ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ការរក​លុយ​ពីយូធូប បើរូបភាពមិនទាក់ទាញ គឺមិនមានអ្នកចូលមើល តែបើរូប​សាហាវ​ពេកយូធូប​បិទឈើណែល​ចោល​។ តែអ្វីដែលប្រយត្ន័នោះ គឺ មិនអាចចូលថតសត្វស្វាក្នុងប្រាសាទនោះទេ ព្រោះអាចប៉ះពាល់រូបចម្លាក់ផ្សេងៗជាដើម។

សូមបញ្ជាក់ថា កាលពីកន្លងទៅនេះ ក្រុមអ្នកថតសត្វស្វានៅប្រាសាទបាយ័ន ធ្លាប់​ផ្ទុះ​ប្រតិកម្មម្តង​ហើយដោយចោទថា ចាប់ស្វាដែលតួអង្គ ចេញមិនឲ្យពួកគាត់ថត។ ប៉ុន្តែមន្ត្រីជំនាញ បញ្ជាក់ថា រដ្ឋបាលព្រៃឈើ និងអាជ្ញាធរអប្សរាចាប់នេះ គឺជាស្វាដែលកាច​បង្កគ្រោះថ្នាក់ដល់មនុស្សយក​ទៅលែងឯភ្នំតាម៉ៅ។

លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថា ស្វា​នៅក្នុងរមណីយដ្ឋាន​អង្គរ មានប្រហែលជាង ២០០ ក្បាល។ បច្ចុប្បន្ន អាជ្ញាធរអប្សរា​ ជាអ្នកគ្រប់គ្រង តែខាងលោក ក៏មានភារកិច្ចជួយថែរក្សាដូចគ្នាដែរ។ ឯការចាប់ស្វាចេញពីព្រៃអង្គរ​កន្លងទៅ ព្រោះវាកាចខ្លាំង ដែលផ្តើមចេញពីការ​ឲ្យ​ចំណីស៊ី។ សត្វស្វាទាំងនោះ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និង​ ភ្ញៀវជាច្រើន​នាក់៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services