Connect with us

ព័ត៌មានជាតិ

បើក​ផ្សារកណ្តាល​វិញ ​ក្រោយពី​បិទ​រយៈពេល​១៤​ថ្ងៃ ជា​លើក​ទី​២

បានផុស

នៅ

​បន្ទាប់ពី​បិទ​ជា​លើក​ទី​២​នោះ​ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អាជ្ញាធរ​បើកឲ្យ​ដំណើរការឡើងវិញហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្សារកណ្តាល​ ត្រូវបាន​ផ្អាកជាបណ្តោះអាសន្នអស់រយៈពេល១៤ថ្ងៃកន្លងមក ​គឺ​ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែផ្ទុះជំងឺកូវីដ១៩ ជា​លើក​ទី​២​ទៅលើគណៈកម្មាធិការផ្សារ និង ក្រុមអាជីវករលក់ដូរក្នុងផ្សារ។​ លុះដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ទើប​សម្រេច​បើក​ដំណើរការ​ជាធម្មតា​វិញ​។ ​ក្រោយពីគណៈកម្មការផ្សារ និង ក្រុមអាជីវករទាំងអស់ ធ្វើសំណាក ជា លើកទី២ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១​នេះ​។​

​គណៈកម្មការ​ផ្សារកណ្តាល​បាន​ឲ្យ​ដឹងថា ​ការ​បើក​ដំណើរការឡើងវិញ​ផ្សារ​នេះ ​ក្រោយពី មានការអនុញ្ញាតអំពីសាលាខណ្ឌដូនពេញ ក៏ដូចជាសាលារាជធានីភ្នំពេញរួចមក ដោយខាង ផ្សារអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាខាងក្រសួងសុខាភិបាលនូវ វិធានការ «៣ការពារ ៣កុំ » និងរក្សាគម្លាតសុវត្ថិភាពជាដើម។ ក្នុងថ្ងៃបើកដំណើរការផ្សារកណ្តាល ជា ធម្មតាវិញនេះ​ ខាងគណៈកម្មាធិការផ្សារ បានចាប់ផ្តើមធ្វើការត្រួតពិនិត្យទៅលើកា ចាក់ វ៉ាក់សាំងរបស់បងប្អូនអាជីវករទាំងអស់គ្នា ដែលបានចូលមកលក់ដូរក្នុងថ្ងៃនេះ បានឃើញថា ពួកគាត់ភាគច្រើនស្ទើរតែទាំងអស់គ្នា សុទ្ធតែបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយ។​

​ដោយឡែក​សម្រាប់ក្រុមអាជីវករណា ដែលមិនទាន់បានយកសំណាកជាលើកទី២ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១កន្លងមក ក៏សូមមេត្តានាំគ្នាទៅយកសំណាកនៅសាលាបាក់ទូក ឬ ក៏ម៉ូ ឌែន៥ជាបន្តទៀតផងដែរ។ សម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកមកផ្សារកណ្តាលវិញ ខាង​ផ្សារ​ក៏បាន​ដើរផ្សព្វផ្សាយតាមមេក្រូ នៅគ្រប់ច្រកចេញ ឬ ចូលផ្សារជាប្រចាំ ដោយធ្វើការណែនាំ ដល់ ពួកគាត់មាន ដបអាល់កុល ឬ ជែលទុកលាងដៃសំអាត និង ពាក់ម៉ាសឲ្យ​បានត្រឹមត្រូវ ដើម្បី ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ​ទាំងអស់គ្នា​ផង​ដែរ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ វិនាទី មុន

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម៦ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម