ព័ត៌មានជាតិ
ពលរដ្ឋ ក្នុងស្រុករតនមណ្ឌល ៤ម៉ឺននាក់ ដែលគ្រប់អាយុបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ
លោកអភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុករតនមណ្ឌល ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងស្រុករបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការកំណត់បែងចែកកាលវិភាគដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តាឃុំទូទាំងស្រុក ដែលមានចំនួន៤ម៉ឺននាក់ ដែលមានអាយុត្រូវទទួលការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងពីជំងឺកូវីដ១៩ ត្រូវបញ្ចៀសពីបាតុភាពមិនល្អកើតឡើង នៅក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងក្នុងស្រុករបស់ខ្លួន។
ការថ្លែងបែបនេះ ខណៈដែលលោក ងួន រតនះ អភិបាលខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មីរបស់លោក គុយ វណ្ណូ ជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌលជំនួសលោក ឥន្ទ សៅឬទ្ធិ ដែលត្រូវបានចូលនិវត្តន៍កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានជំរុញឲ្យលោកអភិបាលស្រុក ដែលទើបទទួលនូវមុខតំណែងថ្មី ត្រូវរៀបចំផែនការក្នុងការផ្តល់និងការចាក់វ៉ាក់សាំងធ្វើយ៉ាងណា កុំឲ្យមានការកកស្ទះមនុស្សកកកុញប្រាសចាកពីវិធានការ ក្នុងការមកទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺឆ្លងពីកូវីដ១៩។
លោកអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានក្នុងស្រុកដែលគ្រប់អាយុត្រូវទទួលការចាក់វ៉ាក់សាំងសូមមកទទួលឲ្យបានគ្រប់ៗគ្នា កុំឲ្យមានការយឺតយ៉ាវពេលវេលា ដោយលោកអភិបាលបានថ្លែងបញ្ជាក់បែបនេះថា ប៉ុន្មានថ្ងៃនេះស្ថានភាពនៃការរាតត្បាតពីជំងឺកូវីដ១៩ និងកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែរកឃើញជាបន្តបន្ទាប់នូវអ្នកជំងឺដែលឆ្លងជំងឺកូវីដប្រភេទថ្មី(Delta)ដែលជាសញ្ញាត្រូវប្រុងប្រយ័ត្នសម្រាប់ខេត្តបាត់ដំបងនិងនៅតាមបណ្តាក្រុងស្រុកជៀសវាងប្រឈមនឹងហានិភ័យខ្ពស់ពីការរាតត្បាតនិងអាចឆ្លងចូលក្នុងកម្រិតសហគមន៍បាន។
ខណៈដែលបងប្អូនប្រជាពលរដ្ឋក្រោយទទួលការចាក់វ៉ាកសាំង ហើយវាជាវិធានការទី១ ដែលត្រូវទប់ស្កាត់ការឆ្លងរីករាលដាលតែត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវវិធានការ ទី២នោះគឺ ជាវិធានការរបស់សុខាភិបាលនិងរាជរដ្ឋាភិបាល ដែលបានណែនាំជាប្រចាំនូវ៣ការពារនិង៣កុំ ដែលត្រូវទាមទារឲ្យយើងទាំងអស់គ្នា ចាំបាច់ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការទប់ស្កាត់ពីការរាតត្បាតនូវជំងឺនេះ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតសាធារណៈជាមួយនិងការប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តបាត់ដំបងក្នុងវគ្គទី១សម្រាប់មន្ត្រីរាជការកងកម្លាំងអ្នកមានអាទិភាព និងគ្រួសារអតីតយុទ្ធជនសរុបចំនួន៤,១៦៥៤នាក់។ ចាក់វគ្គទី២ ជូនប្រជាពលរដ្ឋទូទៅវ៉ាក់សាំង(Sinopharm)សរុបចំនួន៩,៨៧៨៨នាក់និងវ៉ាក់សាំង(Sinovac)ចំនួន៥,០១២៥នាក់។ មកដល់ពេលនេះ អ្នកបានចាក់វ៉ាក់សាំងមានចំនួនសរុប១៩,០៥៦៧នាក់លើផែនការអ្នក ដែលត្រូវគ្រប់អាយុក្នុងការចាក់វ៉ាក់សាំងសរុបចំនួនប្រមាណ៧០ម៉ឺននាក់។
ខណៈកាលពីថ្មីៗនេះ សម្រាប់ខេត្តបាត់ដំបងនឹងទទួលបានវ៉ាក់សាំងបន្ថែមពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលនូវវ៉ាក់សាំងប្រមាណជិត៦០ម៉ឺនដូស ដើម្បីចាក់ជូនពលរដ្ឋនិងកម្មករក្នុងស្រុកគោលដៅចំនួន៨បន្ថែមទៀត សរុបចំនួន២៧,០៨០៤នាក់ ក្នុងនោះកម្មករ-កម្មការិនីចំនួន៤,១០០នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង