Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកោះកុង ក្រែង​រម្លឹក​ដល់​មន្ត្រី​ត្រូវ​ប្រើ​រថយន្ត​សង្គ្រោះបន្ទាន់​ឱ្យចំ​គោលដៅ

បានផុស

នៅ

កោះកុង​ ៖ លោកស្រី​អភិបាលខេត្ត​កោះកុង ណែ​នាំឱ្យ​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ចាំបាច់​យក​ប្រើ​រថយន្ត​សង្គ្រោះបន្ទាន់​ទៅប្រើ​ប្រាស់​ឱ្យចំ​គោលដៅ​ធ្វើ​យ៉ាង​ស្រោចស្រង់​អាយុជីវិត​ពលរដ្ឋ​បាន​ទាន់ពេលវេលា ជៀសវាង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ផ្ទុយ​នឹង​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ក្រើនរម្លឹក​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​យ៉ាង​ដូច្នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​ក្នុង​ពិធី​ប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​៣​ទៅ​មន្ត្រី​សុខាភិបាល​ចំនួន​៣​គ្រឿង ដោយ​មន្ទីរពេទ្យ​ខេត្ត មណ្ឌល​សុខភាព​ត្រពាំងរូង និង​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល​ជា​អ្នកទទួលយក​ទៅប្រើ​ប្រាស់​។​

​លោកស្រី​អភិបាលខេត្ត សង្ឃឹមថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ នឹង​រថយន្ត​ទៅប្រើ​ប្រាស់​ក្នុង​ផ្តល់​សេវា​ដឹក​ជ​ញ្ជូ​ន​ឱ្យបាន​ឆាប់រហ័ស​អំឡុងពេល​មាន​ប្រជាពលរដ្ឋ​ជំ​ងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះថ្នាក់​ណាមួយ​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុងន័យ​លើកកម្ពស់​វិស័យ​សុខាភិបាល ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ពី​សាធារណជន និង​ពលរដ្ឋ​។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានឱ្យដឹង​ដែរ​ថា រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​៣​គ្រឿង​ខាងលើ​គឺ​បានមកពី​ជំនួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផ្តល់​មក​ក្រសួងសុខាភិបាល​កន្លង​ទៅ​។ ហើយ​ក្រោយ​ទទួលបាន លោក​វេជ្ជបណ្ឌិត អញ្ជើញ​លោកស្រី​អភិបាលខេត្ត​ប្រគល់​ចែង​ជូនទៅ​អាជ្ញាធរ​មន្ត្រី​សុខាភិបាល​បន្ត​។​

​ចំណែក​លោកស្រី អ៊ិន សុ​ភី អភិបាលរង​ស្រុក​កោះកុង និង​លោក ម៉ែន សា​ម៉េ​ត នាយក​រដ្ឋបាល​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង បាន​សម្តែង​នូវ​ការ​អរគុណ​ជាខ្លាំង​ពេល​ទទួលបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដ៏​ថ្មីស្រឡាង​នេះ​។

អាជ្ញាធរ​ស្រុក​កោះកុង និង​មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត ប្តេជ្ញាចិត្ត​ទុក​ថា ពួកគាត់​នាំយក​រថយន្ត​ពេទ្យ​ទាំងនេះ​ទៅប្រើ​ប្រាស់​ឲ្យ​ចំ​គោលដៅ​ពិតប្រាកដ ដាច់ខាត​មិន​ធ្វើ​ខុសច្បាប់​ឡើយ ព្រោះ​បច្ចុប្បន្ន​តម្រូវការ​មាន​មធ្យោបាយ​ដឹក​ជ​ញ្ជូន​អ្នកជំងឺ​ជា​កត្តា​មិន​ខ្វះ​បានទេ​។

លោកស្រី អ៊ិ​ន សុ​ភី និយាយថា មូលដ្ឋាន​ស្រុក​កោះកុង​របស់លោក​ស្រី គឺ​ពលរដ្ឋ​រស់នៅ​រាយប៉ាយ​ដាច់​ស្រ​យោល ខ្លះ​នៅ​ដែន​កោះ នៅពេល​មាន​រថយន្ត​គឺ​នឹង​ជួយ​ស្រួល​ដល់​ការសង្គ្រោះ​ព្យាបាល​ជំងឺ​បាន​ទាន់ពេលវេលា បើ​ធៀប​នឹង​ពេល​មិនទាន់មាន​រថយន្ត​។ ទោះ​មាន​រថយន្ត លោកស្រី មានបំណង​ស្នើសុំ​ជា​ទូក​សង្គ្រោះបន្ទាន់​ផងដែរ​៕

​អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម