Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ប្រគល់​រថយន្តក្រុង២​គ្រឿង ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

បានផុស

នៅ

ឧត្ដរមានជ័យ ៖ នា​ព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈអភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ប្រគល់​រថយន្តក្រុង ២ គ្រឿង ដែលជា​អំណោយ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការជួយ​ដឹកជញ្ជូន​ពលករ​ពី​ច្រកទ្វារព្រំដែន​ទៅកាន់​ទីតាំង​ចត្តា​ឡី​ស័ក តាម​មណ្ឌល​នីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បានផ្ដល់​អំណោយ​ជា​រថយន្តក្រុង ២ គ្រឿង មកដល់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ រដ្ឋបាល​ខេត្ត ពិត​ជាមាន​សេចក្ដីរំភើប​ក្នុង​កាយវិការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ដែល​បាន​ជួយ​ដល់​រដ្ឋបាល​ខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត ពិតជា​មាន​ក្តី​រីករាយ ហើយនឹង​ប្រើប្រាស់​រថយន្ត​ទាំងនេះ​ក្នុង​សកម្មភាព​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម