Connect with us

ព័ត៌មានជាតិ

ចោរ​លួច​គោ​អ្នកស្រុក​៣​ក្បាល​ ត្រូវ​នគរបាល​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ចោរ​លួច​គោ​អ្នកស្រុក​៣​ក្បាល​ដាក់​ឡាន​បម្រុង​យក​ទៅ​លក់​ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន ​បញ្ជូន​ទៅ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ ហើយ​បាន​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ នា​ព្រឹក​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ចោរលួច​គោ​នោះ​មាន ឈ្មោះ​សោ​ន ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ស្នោ ស្រុក​ត្រពាំង​ស្នោ ខេត្តព្រះវិហារ។

ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​គោ​ញី​អ្នកស្រុក​ចំនួន​៣​ក្បាល ម្ចាស់​គោ​ឈ្មោះ វ៉ា​ត់ ផុន នៅ​ភូមិ​ប្រសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដែល​បាន​ចង​ចម្ងាយ​ពី​ផ្ទះ​៥០​ម៉ែត្រ នៅ​យប់​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០២១ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយចេក​ឃាត់​បាន​រថយន្ត​ដឹកគោ​ម៉ាក​ហុក​ឡ​កូ​រេ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពត​២A. ០៥៩៥​នៅ​វេ​លា​ម៉ោង​០០​និង​៥៥​នាទី​ឈានចូល​ថ្ងៃទី​២៦​ខែ​កក្កដា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ A មុន​អនុវិទ្យាល័យ​កកោះ ស្ថិតក្នុង​ភូមិ​កកោះ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​នាំខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​អធិការដ្ឋាន​នគរ​បា​ល​ស្រុក​ស្វាយចេក​ហើយ​បញ្ជូនបន្ត​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ដើម្បី​សួរនាំ​បន្ថែម។

​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថា ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ចោរ​បាន​សារភាពថា ខ្លួន​និង​បក្សពួកចំនួន​២​នាក់​ទៀត មានឈ្មោះ​ផុន​និង​ឈ្មោះ​ឆើត ពួកគេ​បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​និង​រូបគេ​អ្នក​បើកឡាន​មកពី​ស្រុក​អន្លង់វែង ខេត្តព្រះវិហារ បាននាំគ្នា​មក​លួច​គោ​នៅ​ភូមិ​ប្រសាទ ប្រាកដ​មែន។

ក្រោយពី​លួចបាន​ហើយ​ យក​គោ​ដឹក​តាម​ឡាន​បក្សពួក​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុក​អន្លង់វែង​មុន ចំណែក​រូបគេ​ដឹកគោ​ញី​ទាំង​៣​ក្បាល​នោះ ពេលមកដល់​តាមផ្លូវ​ជាតិ​ត្រូវ​បា​នគរបាល​ឃាត់​តែម្តង បក្សពួក​ទាំង​២​នាក់​នេះ​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​គោ​ចំនួន​៣​លើក​មក​ហើយ​ ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តបន្ទាយមានជ័យ​នេះ។ ​ដោយ​ផ្អែកលើ​បណ្តឹង​របស់​ជនរងគ្រោះ​និង​ឃាត់ខ្លួន​មាន​វត្ថុតាង​ជាក់ស្តែង ចោរ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ចំណែក​គោ​ទាំង​៣​ក្បាល នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ក្នុងថ្ងៃនេះ​ដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម