ជ្រូក៨ក្បាលនាំចូលខុសច្បាប់ តាមច្រករបៀង​ស្រុកអូជ្រៅ​សមត្ថកិច្ចចាប់បាន​យកទៅបំផ្លាញចោល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជ្រូក៨ក្បាលនាំចូលខុសច្បាប់ តាមច្រករបៀង​ស្រុកអូជ្រៅ​សមត្ថកិច្ចចាប់បាន​យកទៅបំផ្លាញចោល

បានផុស

នៅ

សមត្តកិច្ចបានធ្វើការបង្ក្រាបសត្វជ្រូកចំនួន ៨ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀងយកមកលក់តាមជាយដែន ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជ្រូកទាំង៨ក្បាលនោះក្រោយពីចាប់បានយកមកដុតកំទេចចោលនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ចាប់ជ្រូកនេះបានក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ាប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានមានប្រសាសន៍ថាជ្រូកដែលចាប់បាននេះពួកក្រុមឈ្មួញកាប់មកពីប្រទេសថៃហើយជាស្រេចលោកបានដឹកនាំក្រុមការងារអន្តរា​គមន៍​បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ។

សមត្តកិច្ចប្រាប់ថាសត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមាន តំណាងម្ចាស់ជ្រូក ឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ ពេលចាប់បានហើយក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ១៦ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ២០ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ២៧ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

ព័ត៌មានជាតិ៣៣ នាទី មុន

សត្វត្រចៀកកាំរាប់ម៉ឺនក្បាលរងការគំរាមកំហែងចាប់លក់ធ្វើម្ហូបរៀងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services