Connect with us

ព័ត៌មានជាតិ

លោកតាវ័យ​ចំណាស់​អាយុ​១០៣​ ឆ្នាំ គ្រូពេទ្យ​ចុះ​ទៅ​ចាក់​វ៉ាក់សាំង​ដល់​ខ្នង​ផ្ទះ

បានផុស

នៅ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពព្រែកដំបូក បានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ជូន​លោកតា នន អែម អាយុ១០៣ឆ្នាំ និងលោកយាយស៊ុំ ណេនអាយុ៨៦ឆ្នាំ រស់នៅភូមិតាមល់ឃុំព្រែកដំបូក ស្រុកស្រីសន្ធរខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អំ ណារ័ត្ន អនុប្រធានមណ្ឌលសុខភាពព្រែកដំបូកបានដឹកនាំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង​ជូនលោកតា១០៣ឆ្នាំបានឱ្យដឹងនៅល្ងាចថ្ងៃទី២៧កក្កដានេះថា ដោយសារលោកតានន អែម និងលោកយាយ ស៊ុំ ណេន អាយុ៨៦ឆ្នាំ ពិបាកក្នុងការធ្វើដំណើរមកកន្លែងចាក់វ៉ាក់សាំង ទើបលោកបានដឹកនាំក្រុមគ្រូពេទ្យចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនលោកតា និងលោកយាយដល់ខ្នងផ្ទះតែម្តង។

លោកបានបន្តថា សម្រាប់ឃុំព្រែកដំបូកលោកតានងអែមជាមនុស្សទី១ ដែលមានអាយុច្រើនជាងគេដែល​បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

បើតាមលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ កក្កដា មានលោកតាលោកយាយដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅចំនួន ២១នាក់បានទទួលអំណោយ​ពី​សម្តេច​តេជោជាបន្តបន្ទាប់ទៀត។

លោកស្រី បានបន្តថាលោកតាលោកយាយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម