Connect with us

ព័ត៌មានជាតិ

ទឹកទន្លេមេគង្គខេត្តកំពង់ចាមតែមួយយប់ ឡើងជិត១.៥ម៉ែត្រ

បានផុស

នៅ

កំពង់ចាម៖  ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅតាមបណ្តាខេត្ត ជាប់ដងទន្លេមេគង្គ បានបន្តហក់ឡើងជាបន្ទបន្ទាប់ ខណៈនៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ  កម្ពស់ទឹកទន្លេមេគង្គកំពង់ចាមមានកម្ពស់៩ម៉ែត្រ ៥២សង់ទីម៉ែត្រ ហេីយ ដោយកម្រិតត្រូវប្រកាសអាសន្នគឺ ១៥ម៉ែត្រ ២០សង់ទីម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះយោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១  កម្ពស់ទឹកបានឡើងសន្សឹមៗ ដល់កម្ពស់ ៩,៥២ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកឡើង ១,៤៨ម៉ែត្រ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ ដូចក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ បានលើកការព្រួយបារម្ភថា បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ គឺពួកគាត់ជួបការលំបាកក្នុងការងារបង្កបង្កើនផលហើយ ជាពិសេសធ្វើឱ្យដីរឹង ពិបាកភ្ជួររាស់ សម្បូរសត្វកណ្តុរ និងស្រមោចមករំខាន។

ក្រៅពីនោះ ទឹកតូចពេក ក៏មិនបាននាំមកនូវដីល្បាប់ សម្រាប់ការងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ និងអូសបន្លាយយូរពេក ក៏ពួកគាត់មិនចង់បានដែរ ពោលគឺ ពួកគាត់ប្រាថ្នាចង់បាន នូវកម្ពស់ទឹកជំនន់សមល្មម និងអាចលិចដីបង្កបង្កើនផល ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ គឺវាគ្រប់គ្រាន់ហើយ៕

អត្ថបទ  និង  រូបភាព៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម