Connect with us

ព័ត៌មានជាតិ

ចេញ​អូប័រ​សង្គ្រោះស្ត្រីមានផ្ទៃ​ពោះ​​​រអិលដួលសន្លប់ ទាំងភ្លៀងខ្យល់ រលកខ្លាំង

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះវ័យ ២៥ ឆ្នាំ រស់នៅលើកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ បានជួបឧប្បត្តិហេតុវិលមុខរអិលដួល ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្របពេលដែលអាកាសធាតុមានភ្លៀង ខ្យល់ និងរលកធំៗ។

ស្ត្រីរងគ្រោះឈ្មោះ សែត ចន្ថា អាយុ ២៥ ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុម​ការ​ងារ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ស្ត្រីរងគ្រោះវិលមុខហើយរអិលដួលសន្លប់ ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់ ដូច្នេះក្រុមការងារ​សង្គ្រោះរបស់លោក បានចេញដំណើរភ្លាមៗ ដឹកបញ្ជូនមកមន្ទីរពេទ្យបើ ទោះបីមានភ្លៀងខ្លាំង មានខ្យល់កន្រ្ទាក់ កម្ពស់រលកធំៗ ក៏ដោយការជួយសង្គ្រោះជីវិតមនុស្សគឺត្រូវតែធ្វើឲ្យលឿនបំផុត។

ស្រ្តីរងគ្រោះត្រូវបានដឹកតាមអូប័រពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ ហើយដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះ​សីហនុនៅល្ងាចថ្ងៃដដែល។ឥឡូវប្អូនស្រីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ។

លោកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួលក្នុងការជួយ សង្គ្រោះ ពលរដ្ឋដែល ត្រូវការសង្គ្រោះបន្ទាន់ក្រៅពីអូប័រពេទ្យល្បឿនលឿនលោកឧកញ៉ាក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ៕ ដោយៈ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម