Connect with us

ព័ត៌មានជាតិ

ការស្នើធ្វើតេស្តលើសាច់ក្របីឡើងវិញពីក្រុមហ៊ុន និងទូតឥណ្ឌា ធ្វើឱ្យអាក់ខានដល់ការដុតបំផ្លាញ

បានផុស

នៅ

ក្រុមហ៊ុននាំចូលសាច់ក្របី និងស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា នៅតែមិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ដោយសំអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា ហើយក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក. នាំចូលចំនួន៣ ទូ ពីរោងចក្រតែមួយ និងមានការវេចខ្ចប់តែមួយ តែជាលទ្ធផលអវិជ្ជមានមួយទូ និង២ទូទៀតវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមលិខិតចំនួន២ផ្សេងគ្នា ដែល “កម្ពុជាថ្មី” ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរបស់ស្ថានទូតឥណ្ឌា ក៏ដូចជាក្រុមហ៊ុនបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា គ្រោង​យកសាច់ក្របីដែលរកឃើញផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីម្សិលមិញ ថ្ងៃទី២៧ ខែកក្កដា។

លិខិតរបស់ស្ថានទូតជាភាសាអង់គ្លេសបានលើកឡើងថា សាច់ក្របីដែលកម្ពុជារកឃើញមេរោគ​កូវីដ-១៩ នេះ មានការត្រួតពិនិត្យមន្ទីរពិសោធន៍របស់ឥណ្ឌាតាមស្តង់ដារ ISO ត្រឹមត្រូវ ហើយនៅក្នុងលទ្ធផលតេស្តផ្ទុយគ្នារវាងកម្ពុជា និងឥណ្ឌានេះ អ្នកជំនាញឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអ្នកនាំចូលសាច់ក្របីមកកម្ពុជា បានស្នើសុំឱ្យក្រសួងសុខាភិបាល និងគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើតេស្តលើកុងតឺន័រតែមួយ ដើម្បីបញ្ជាក់លទ្ធផល។ ស្ថានទូតបានបញ្ជាក់ទៀតថា សាច់ក្របីនេះ ត្រូវបាននាំចេញពីប្រទេសឥណ្ឌាតាំងពីខែមេសា ហើយមកដល់កម្ពុជានៅខែកក្កដា ដូច្នេះគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា វីរុសកូវីដ-១៩ អាចរស់នៅលើសម្ពាធវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត៣ខែនោះទេ។

ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាបានព្យាយាមពន្យល់ទៀតថា កូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមដែលឆ្លងតាមរយៈការធ្វើទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយក៏មិនមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា វាអាចចម្លងតាមរយៈការវេចខ្ចប់អាហារ ឬចំណីអាហារនោះដែរ។ រហូតមកដល់ពេលនេះ ក៏មិនមានប្រទេសណាមួយធ្លាប់បានរាយការណ៍ទាក់ទងទៅនឹងវីរុសកូរ៉ូណា ឬកូវីដ-១៩ នៅក្នុងអាហារក្លាស្សេ ឬអាហារវេចខ្ចប់ ឬផ្ទៃលើនៃសំបកវេចខ្ចប់ឡើយ។

ដោយឡែកលិខិតដែលក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក. ដែលបានស្នើទៅលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានស្នើធ្វើតេស្តទៅលើសាច់ក្របីនោះម្ដងទៀតផងដែរ ដោយបញ្ជាក់ថា ក្រុមហ៊ុនមិនមានការជំទាស់ ហើយរីករាយ នឹងចូលរួមសហការជានិច្ចក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែក្រុមហ៊ុនសំណូមពរពិចារណា និងអនុគ្រោះ ដើម្បីយកសំណាក និងធ្វើតេស្តជាលើកចុងក្រោយ ដើម្បីឱ្យដឹងការពិតច្បាស់លាស់មួយកម្រិតទៀត។

បើតាមក្រុមហ៊ុន អើស្ការី  ក្រុមហ៊ុនបាននាំចូលជាមួយគ្នាចំនួន៣ ទូ ពីក្រុមហ៊ុន HMA AGRO  Industries LTD ពីរោងចក្រតែមួយ និងមានការវេចខ្ចប់តែមួយ ហើយជាលទ្ធផលអវិជ្ជមាន១ទូ និង២ទូទៀត វិជ្ជមាន។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសរកឃើញសាច់ក្របីបង្កកចំនួន៥ កុងតឺន័រនាំចូលពីប្រទេសឥណ្ឌា ហើយក្នុងនោះមានចំនួន៣ កុងតឺន័រ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩។ យោងតាមតារាងលទ្ធផលវិភាគលើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣កុងតឺន័រ ដោយកុងតឺន័រទី១ ជារបស់ក្រុមហ៊ុន បូវីនី ហ្វូដ ឯ.ក និងកុងតឺន័រទី២ និងទី៣ ជារបស់ក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក។

ក្រោយពីរកឃើញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ គ្រោងយកសាច់ក្របី ដែលរកឃើញផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែត្ររូវបានអាក់ខានទៅវិញ ដោយសាតែមានសំណើនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤០ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥២ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម