Connect with us

ព័ត៌មានជាតិ

ពូជ​ស្រូវ​ជាង ៦ ពាន់​តោន​ ត្រូវបានចែកជូនប្រជាពលរដ្ឋ​តាមគោលដៅ

បានផុស

នៅ

គិតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ពូជស្រូវ​ចំនួន៦ ៥៧៨ តោន និង​ពូជ​បន្លែ​ជាង៥៦ ម៉ឺន​កញ្ចប់​ត្រូវបាន​ចែកជូន​ដល់​កសិករ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាមគោលដៅតាមរយ:​គណៈកម្មការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។

នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នាថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចែកពូជស្រូវ ចំនួន៨៣ តោន​ ជូនប្រជាកសិករ​ចំនួន​៨៣០គ្រួសារ ដែល​ប្រារព្វធ្វើក្នុងបរិវេណ វត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត​កំពង់ធំ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ក្រសួង​កសិកម្ម បានឲ្យដឹងថា​ ពូជស្រូវ​ដែល​ត្រូវបាន​ចែក​ទៅដល់​កសិករ​រងគ្រោះ​នៅក្នុង​ខេត្ត​នីមួយៗ​ រួមមានកសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទទួលបាន​ពូជស្រូវ​ចំនួន ១,៨៦០ ​តោន,ខេត្តបន្ទាយ​មាន​ជ័យ​ ចំនួន ១,១៤៦​តោន,​ខណៈ​ខេត្ត​បាត់ដំបង​ទទួលបាន​ពូជស្រូវ​ចំនួន១,០៥៩​តោន​។ ចំណែក​ខេត្តកំ​ពង់ធំ​ ទទួលបាន ៦៩៥​ តោន​,ព្រៃ​វែង ៣៧៦​​ តោន​,កំពង់ចាម ៣២១​តោន​,ក្រចេះ ២៣៧​តោន​,​កំពង់​ឆ្នាំង១៧១​តោន​,ស្វាយរៀង​១០២​តោន​,កំពត៩៦​តោន​,​សៀមរាប៨០​តោន​,​ត្បូងឃ្មុំ ៦៥​តោន​,​កណ្ដាល​៥៨​តោន​,​តាកែវ៥៨​តោន​,ភ្នំពេញ៥២​តោន​,ព្រះវិហារ៣៥​តោន​,កំពង់ស្ពឺ ១១​តោន​,ប៉ៃលិន ៦​តោន និង​ស្ទឹងត្រែង១​តោន​។​

លោក វេង សាខុន ​មានប្រសាសន៍ឲ្យដឹងថា​ តាមរយៈការចុះ​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​នៃការស្តារផលិតកម្ម​ដំណាំស្រូវ ឡើងវិញ នៅតាមបណ្តាខេត្តគោលដៅជុំវិញបឹងទន្លេសាប ​ជាលទ្ធផលជាក់ស្តែងបង្ហាញឲ្យ​ឃើញ​ថា ទី១-ពូជស្រូវ ដែលបានយកទៅចែកជូនភាគច្រើនដំណុះគ្រាប់មាន អត្រាខ្ពស់ហើយ​ស្រូវកំពុង​ដុះលូតលាស់បានល្អ ខ្លះកំពុងបូមទឹក បញ្ជូលស្រែ បាចជី និងបាញ់ថ្នាំការពារសត្វល្អិតចង្រៃ ។ទី២- ផ្ទៃដី​ខូច​ខាតជាង៥០ភាគរយ ត្រូវបាន ស្តារឡើងវិញរួចរាល់ បើទោះបីនៅតំបន់​ខ្លះសកម្មភាពស្តារឡើងវិញ​មាន​ការយឺតយ៉ាងដោយសារទឹកស្រកចុះយឺត ប៉ុន្តែដើម្បី​ជម្នះ​នូវបញ្ហានេះមាន​ប្រជាកសិករ ខ្លះមិនរង់​ចាំ​ទឹក​ស្រកឡើយ ហើយបានបូមទឹកចេញពីស្រែដើម្បីងាយ​ស្រួលព្រោះគ្រាប់ពូជ ហើយសង្ឃឹមថា ផ្ទៃ​ដីខូច​ខាតនឹង​ត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ ។ ទី៣-នៅខេត្តឧត្តរមានជ័យ​ ​ប្រជា​កសិករកំពុងតែ​សប្បាយ​នឹងប្រមូលផលស្រូវលក់ ប៉ុន្តែខ្លះក៏កំពុងប្រឈមនឹងបញ្ហាខ្វះម៉ាស៊ីនច្រូតប្រមូលផលស្រូវពីស្រែ ផងដែរ។

លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ​បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួង​ ដែលមានមាន​តួនាទីទទួលបន្ទុកតាមបណ្តាខេត្ត ត្រូវបន្តចុះមកតាមការងារ អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើង​វិញឲ្យ​បានជាប់ជាប្រចាំដោយឡែកអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ខេត្តត្រូវ​ចាត់​មន្ត្រី​ចុះតាម ដានលើការងារបច្ចេកទេស ជំងឺ និង សត្វល្អិត ។

សូមជម្រាបថា រាជធានី​-​ខេត្ត​ចំនួន​ ២០ បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​កន្លងមក ក្នុង​នោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០ ​ម៉ឺន​នាក់ ​រង​ផល​ប៉ះពាល់​,មនុស្ស៤៤​ នាក់​ ​បាត់​បង់ជីវិត និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨ ​ម៉ឺន​ហិកតា​ត្រូវបាន​ជន់​លិច​ ៕

អត្ថបទ ​៖ ណារី


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម