Connect with us

កីឡា

ព្រឹក​នេះ​ ម្ចាស់ផ្ទះ​ជប៉ុន​ប្រជែង​បាន​មេដាយ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​ នៅកីឡា​អូ​ឡាំពិ​ក​

បានផុស

នៅ

ម្ចាស់ផ្ទះ​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​២៨​កក្កដា​នេះ គិត​ត្រឹម​ម៉ោង​១០​កន្លះ​ព្រឹក ប្រជែង​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំពិ​ក​នៅ​លើ​កំពូល​តារាង​ជា​បណ្ដោះ​អាសន្ន​វិញ​ហើយ ដែល​កាលពី​ម្សិលមិញ​ជប៉ុន​ថិត​នៅ​លំដាប់​លេខ​៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​លើក​នេះ​ ប្រទេស​ចំនួន​៣​កំពុង​ប្រជែង​គ្នា​ យក​តំណែង​កំពូល​តារាង​គឺ​ជប៉ុន ចិន និង​សហរដ្ឋអាមេរិក តែ​សម្រាប់​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា​នេះ មេដាយ​របស់​ជប៉ុន​ស្ថិតនៅ​ពីលើ​គេ។ ជប៉ុន ដែលជា​ម្ចាស់ផ្ទះ​បានឈ្នះ​មេដាយ​សរុប​បាន​ចំនួន ១៨​គ្រឿង​។ ​ក្នុង​នោះ មេដាយមាស ១០​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ ៥​គ្រឿង តាម​ពីក្រោយ អាមេរិក​ដែល​ឈរ​នៅ​លំដាប់​ទី​២ បាន​ឈ្នះ​មេដាយ ២៥​គ្រឿង ក្នុងនោះ មាស​៩​គ្រឿង ប្រាក់​៨​គ្រឿង និង​សំរឹទ្ធ​៨​គ្រឿង ចំពោះ​ប្រទេស​ចិន​ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ នោះ​ប្រជែង​បាន​មេដាយមាស​៩​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​៧ គ្រឿង​សរុប​ គឺមាន​ចំនួន​២១​គ្រឿង។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះ​ជប៉ុន មាន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ប្រកួត​សរុប​៥៥២​នាក់​។ អាមេរិក​បញ្ជូន​កីឡាករ កីឡាការិនី ចូលរួម​ប្រកួត ៦១៣ នាក់​។ រីឯ​ប្រទេស​អូស្ត្រាលី​បញ្ជូន​អត្ត​ពលិកម​ក ៤៧៨​នាក់​និង​ចិន​៤០៦​នាក់​។

ការប្រកួតប្រជែង​មេដាយ​កំពុង​ ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំទាន់​មាន​ប្រភេទ​កីឡា​ណាមួយ​បាន​បញ្ចប់​នៅឡើយ​ទេ ក្នុងចំណោម​៣៣​ប្រភេទ​កីឡា ចែកចេញជា ៣៣៩​វិញ្ញាសា ដែលមាន​អត្ត​ព​លិ​ក​សរុប ១១. ៣២៦​នាក់ មកពី ២០៥​ប្រទេស​ចូលរួម​នៅ Tokyo Olympics 2020 លើក​ទី​៣២​។ ដោយឡែក កម្ពុជា​បាន​បញ្ជូន​ទៅ​អត្ត​ព​លិ​ក​របស់ខ្លួន ៣​នាក់​ផងដែរ លើ ២​ប្រភេទ​កីឡា គឺ​ប្រភេទ​កីឡាហែលទឹក និង​អត្តពលកម្ម ដែល​កំពុង​បង្កើន​ការហ្វឹកហាត់​ជាមួយ​អត្ត​ព​លិ​ក​ចម្រុះ​ជាតិ​សាសន៍ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត នា​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម