ព័ត៌មានជាតិ
សំណុំរឿងចំនួន២៤០ករណី ត្រូវបានអយ្យការសាលាដំបូង ខេត្តកោះកុង ដោះស្រាយរួចរាល់
(កោះកុង)៖ សំណុំរឿងក្តីក្តាំនានា នៅក្នុងប្រព័ន្ធយុត្តិធម៌ថ្នាក់ខេត្ត ប្រមាណ២៤០ករណី គឺត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចាត់ការដោះស្រាយរួចរាល់ហើយ នៅឆមាសទី១ ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង។
ទោះជួបវិបត្តិកូវីដក៏ដោយ ក៏មានសំណុំរឿង នៃបទល្មើសផ្សេងៗគ្នា ក្នុងខេត្តកោះកុងចំនួន២៤០ករណី ស្មើនឹង៧៣.៣៩% ត្រូវបានស្ថាប័នអយ្យការសាលាដំបូងខេត្ត បានចាត់ការរួចរាល់ ក្នុងចំណោមសំណុំរឿងសរុបចំនួន៣២៧សំណុំរឿង។
ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា ការសម្រេចជោគជ័យ លើដំណើរការនីតិវិធីដោះស្រាយសំណុំរឿង ដែលមានក្នុងដៃ គឺដោយសារតែភាពដឹកនាំដោយផ្ទាល់ របស់លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងនោះ មានសំណុំរឿងព្រហ្មទណ្ឌ ចូលថ្មីចំនួន២៩៩សំណុំរឿង និងសំណុំរឿងចាស់ នៅសេសសល់ ចំនួន២៨សំណុំរឿង។
លោកព្រះរាជអាជ្ញារងខេត្ត លោក អេង ចាន់ភារ៉ា បន្ថែមទៀតថា ៦ខែឆ្នាំ២០២១នេះ ការដោះស្រាយសំណុំរឿងកើនឡើង៧៧សំណុំរឿង ស្មើនឹង៣៤ភាគរយ ធៀបនឹង ៦ខែ ឆ្នាំ២០២០ មាន២២២សំណុំរឿង។ សំណុំរឿងចាត់ការរួចរាល់ទាំងនោះ មានដូចជា៖ សំណុំរឿងបទល្មើសជាក់ស្តែង បញ្ហាគ្រឿងញៀន សំណុំរឿងបទល្មើសធនធានធម្មជាតិមានច្រើនជាងគេ និងសំណុំរឿងបទល្មើសនាំចេញ គ្មានស្របច្បាប់អនុញ្ញាតជាដើម។
លោក អេង ចាន់ភារ៉ា អះអាងដែរថា លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង ជំរុញលើកឡើងជាទិសដៅអនុវត្តបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសកម្មភាពអនុវត្តយុទ្ធនា ការដោះស្រាយកកស្ទះសំណុំរឿងនានា ដែលមានចំពោះមុខ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ប្រសិទ្ធភាព និងប្រកបដោយតម្លាភាព តបតាមអ្វីដែលជាយុទ្ធសាស្រ្ត កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយលោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏នឹងបន្តដឹកនាំសម្របសម្រួលជាមួយមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងការបង្រ្កាបបទល្មើស ព្រហ្មទណ្ឌនានា នៅក្នុងដែនសមត្ថកិច្ច ជាពិសេសទាក់ទងនឹងបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសធនធានធម្មជាតិ។
ក្រៅតែពីការដោះស្រាយការកកស្ទះសំណុំរឿង តំណាងអយ្យការអមដសាលាដំបូងខេត្ត គៀងគរផ្តើមប្រមូលជាមូលនិធិ ដើម្បីចូលរួមបរិច្ចាគ ជាថវិកាឧបត្ថម្ភគ្រឿងសម្ភារៈឧបភោគបរិភោគមួយចំនួនធំ ជូនដល់កសាងស្តូបវិមានឈ្នះឈ្នះ កសាងអតីតសពយុទ្ធជន រដ្ឋបាលខេត្តកោះកុង សាខាកាកបាទក្រហមខេ្ត ពន្ធនាគារខេត្ត កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត លើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕ (ដោយ)៖ សិរី វឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៩ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)