Connect with us

ព័ត៌មានជាតិ

ប្រកាសតាមរក​អ្នកជំងឺកូវីដ១៩ រត់ចេញពីមន្ទីរពេទ្យអង្គឌួង

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដានេះ បានប្រកាសតាមរកបុរសអ្នកជំងឺកូវីដ១៩ម្នាក់ឈ្មោះ សឿង វុត្ថា អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិ​ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថាប្រសិនបើកបងប្អូនបានស្គាល់ ឬប្រទះឃើញបុរសរូបនេះ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយសារតែឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ កូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង នៅសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ។

ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដនៅថ្ងៃបន្ទាប់។

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម