សមត្ថកិច្ច​ស្រុកលំផាត់ ចាប់ជនសង្ស័យ ៩ នាក់ ករណីចោរកម្ម​លួចម៉ូតូ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្រុកលំផាត់ ចាប់ជនសង្ស័យ ៩ នាក់ ករណីចោរកម្ម​លួចម៉ូតូ

បានផុស

នៅ

សមត្ថកិច្ចស្រុកលំផាត់ ចាប់បានជនសង្ស័យ ចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីចោរកម្មលួចម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីនគរបាលស្រុកលំផាត់បានឱ្យដឹងថា បុរសជនសង្ស័យទាំង ៩ នាក់ មានអាយុច ចាប់ពី ១៧-៣៥ ឆ្នាំ ជាជនជាតិខ្មែរ ជនជាតិទំពួន និងជនជាតិឡា។

របាយការណ៍បានបញ្ជាក់ថា អ្នកទាំង​ ៩នាក់ខាងលេី សង្ស័យពាក់ព័ន្ធករណី​ ប្រេីប្រាស់គ្រឿងញៀន​ ព្រោះនៅពេលសមត្ថកិច្ចធ្វេីរដ្ឋបាលចំហរ​ មានបក្ខពួកគេម្នាក់បានជិះម៉ូតូទៅបុកប៉ារ៉ាស់របស់សមត្ថកិច្ច​ ​ឃាត់បានម៉ូតូ​ ២គ្រឿង​ និងរថយន្តបាឡែន​ ១គ្រឿង។ 

ដោយឡែកឈ្មោះ​ ស៊ុន​ ស្រឿន​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិ​ថ្មី​ សង្កាត់​ឡាបាន​សៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​ ជាប់ពាក់ព័ន្ធ​ករណី​ លួច​(លួចម៉ូតូ)​ នៅចំណុចកេីតហេតុខាងលេី​ និងបានដកហូតសម្ភារៈរួមមាន:ម៉ូទ័រស្វានចំនួន១ម៉ូតូហុងដាឌ្រីម០១៩​ ចំនួន ១គ្រឿងម៉ូតូហុងដាឌ្រីម ១គ្រឿង ជារបស់ជនរងគ្រោះ។

កន្ត្រៃកាត់ដែក(តូច))ចំនួន១សាំង​ ២លីត្រស្នប់​ និងឧបករណ៍​ប៉ះកង់​ ១ឈុតនិងកូនសោរជួសជុលម៉ូតូ​ ១​ឈុតទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ខាងលេី​ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services