ក្រសួងព័ត៌មាន កំពុងបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យ វាយតំលៃក្រមសីលធម៌ នៃការផ្សាយព័ត៌​មាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន កំពុងបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យ វាយតំលៃក្រមសីលធម៌ នៃការផ្សាយព័ត៌​មាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួង​ព័ត៌មាន បាននឹងកំពុងរៀបចំសេចក្ដីព្រាងមួយ ដើម្បីបង្កើត​គណៈកម្មការ​ពិនិត្យ និង​វាយតម្លៃ​លើ​ក្រមសីលធម៌ ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន ​របស់​អង្គភាព​សារព័ត៌មាន និងអ្នកសារ​ព័ត៌​មាន​នៅកម្ពុជា​។ គណៈ​កម្មការនេះ ក៏នឹងមានការចូលរួមពីតំណាងសមាគម និងក្លិប ដែលធ្វើការងារទាក់​ទង​នឹ​ង​វិស័យព័​ត៌មាន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៨ ខែកក្កដានេះថា គណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាន​ គឺជា​គ​ណៈ​កម្មការមួយ ដែលជួយបំពេញការងារបន្ថែម ក្នុងការត្រួតពិនិត្យ និងតាមដានការអនុវត្តក្រមសីលធម៌ នៅក្នុង​ការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយគណៈកម្មការនេះ នឹងពិនិត្យមើលការអនុវត្តតួនាទីភារកិច្ច របស់អ្នក​សារ​ព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ថាតើការបំពេញតួនាទីភារកិច្ច របស់ពួកគាត់ត្រឹមត្រូវ ទៅតាមក្រមសីល​ធម៌ ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានដែរឬទេ?

ម្យ៉ាងទៀតគណៈកម្មការនេះ ក៏ជួយផ្ដល់នូវការតម្រង់ទិស ទៅដល់អ្នកសារព័ត៌មាន ដែលមិនទាន់បានអនុវត្ត​វិជ្ជាជី​វៈ​​សារព័ត៌មានត្រឹមត្រូវ ដោយធ្វើយ៉ាងណាឲ្យពួកគេ មកអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌ និង​វិជ្ជា​ជីវៈ​ជាអ្នកសារព័ត៌មានវិញ។ លើសពីនេះទៀត គណៈកម្មការនេះ ក៏នឹងរួមចំណែកនៅក្នុងការការពារស្នាដៃ របស់​អ្នក​សារព័ត៌មាន ក៏ដូចជាអង្គ​ភាពសារ​ព័ត៌មាន ដែលបានផលិត ឬបានចេញផ្សាយ និងចៀស​វាងការលួច​ចម្លង​ស្នា​ដៃ​​រ​បស់​អ្នកផ្សេង ហើយបំបាត់​ចោលស្នាដៃ នៃប្រភពដើមរបស់អង្គភាព ឬអ្នកសារព័ត៌មាន ដែល​បាន​ខិត​ខំ​ផលិតថែម​ទៀត។

ត្រង់ចំណុចនេះលោក មាស សុភ័ណ្ឌ បានថ្លែងបញ្ជាក់ថា​ «ហ្នឹងហើយ បានជាយើងបង្កើតគណៈកម្មការហ្នឹង ដើម្បី​ពិនិត្យវាយតំលៃ ហើយតាមរយៈការបង្កើតឡើង នូវគណៈកម្មការនេះ យើងនឹងផ្ដល់នូវមូលវិចារណ៍​ ចំពោះអង្គភាព​សារព័ត៌មានមួយចំនួន ដែលគាត់ប្រព្រឹត្តមិនត្រឹមត្រូវ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ឬក៏ថា ដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រី​ក្រសួងព័ត៌មានពិនិត្យ និងសម្រេច»។

នៅពេលសួរថាតើ គណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានកា​រ​ផ្ដល់​ចំណាត់ថ្នាក់ ដល់អង្គភាពសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ​ដែរ​ឬទេ? អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានថ្លែងបញ្ជាក់ថា «ឥឡូវនេះ ក្រុមការងារបច្ចេកទេស​ខាងក្រសួង កំពុងតែគិតទៅលើចំណុចនេះផងដែរ ហើយកំពុងស្ថិតនៅក្នុងការពិភាក្សា ជាមួយនឹងក្រុមការងារ​បច្ចេក​ទេស ហើយនឹងដាក់ស្នើសុំយោបល់ ទៅឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចផងដែរ អញ្ចឹងហើយដូច​ខ្ញុំជម្រាបជូនខាងដើមហើយ ពេលនេះយើងកំពុងតែពិនិត្យ ពិភាក្សាទៅលើសមាសភាព សម្រាប់ចូលរួមទៅ​ក្នុង​គណៈកម្មការនេះ ដោយមានទាំងសមាគមអ្នកសារព័ត៌មាន អញ្ជើញចូលរួមក្នុងគណៈកម្មការនេះ ហើយទី២នោះ យើងកំពុងតែពិនិត្យ និងពិភាក្សាទៅលើតួនាទីភារកិច្ច របស់គណៈកម្មការនេះ ថាតើគណៈកម្មការ ត្រូវបំពេញ​តួនាទីភារកិច្ចបន្ថែមទៀតយ៉ាងដូចម្ដេច ដើម្បីជួយទៅដល់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការពិនិត្យតាមដានទៅ​លើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជារបស់យើងហ្នឹង»។

បើតាមលោក មាស សុភ័ណ្ឌ ក្រសួងព័ត៌មាន នឹងជំរុញឲ្យគណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃកា​រ​ផ្សព្វផ្សាយព័ត៌មាន ចេញជារូបរាងនៅក្នុងពេលឆាប់​ៗខា​ង​មុខនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services