Connect with us

ព័ត៌មានជាតិ

ថៃ៤ នាក់ សមត្ថកិច្ចឃាត់ធ្វើ​ចត្តាឡីស័ក លួចជក់ថ្នាំ ត្រូវបញ្ជូនឡើងតុលាការ

បានផុស

នៅ

ជនជាតិថៃប្រុស ស្រីចំនួន៤នាក់ បានលួចចូលមកស្រុកខ្មែរដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើ​ចត្តាឡីស័ករួចមកហើយស្រាប់តែនាំគ្នាលួចជក់ថ្នាំញៀនបន្តទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនលើកនេះបញ្ជូនទៅតុលាការ នៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យជាជនជាតិថៃទាំង៤នាក់ ឈ្មោះ១​អាសាណាក់ សាវេតហៅប៊យ ភេទប្រុសអាយុ៣៦ឆ្នាំ ស្រុកកំណើត ឃុំមឿង ស្រុកសាក់វ៉ាន់ ខេត្តស្រះកែវ ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់រយៈពេល៣ខែអ្នកជក់ ទី២ ឈ្មោះ សុគផាកន សាខនផាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ស្រុកកំណើតឃុំតាឡាត់ខ្វាន ស្រុកមឿង ខេត្តនុនថាក់បូរី ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង រយៈពេល៧ឆ្នាំ នៅប្រទេសថៃ អ្នកជក់ ទី៣ឈ្មោះសាក់សិគ វិមុនហៅអម ភេទស្រីអាយុ២៩ឆ្នាំ ស្រុកកំណើត នៅឃុំអារញ្ញ ស្រុអារញ្ញ ខេ្តតស្រះកែវ និង៤ឈ្មោះ អឡាថៃ ឆាមកាថូក ភេទស្រីអាយុ២៧ឆ្នាំ ស្រុកកំណើត ឃុំចរខេហ៊ីន ស្រុកខនបូរី ខេត្តនខនរាជសីម៉ា។

នគរបាលបានបញ្ជាក់ថាជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ រួមទាំងបក្សពួកគេ២នាក់ផ្សេងទៀត ក្នុងនោះជនជនខ្មែរ១នាក់ឈ្មោះអែម ឡៅ និងថៃ១នាក់ ឈ្មោះ ខៈចនសាក់ សូវិតជិត រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៦កូនថង់និងថ្នាំញៀនគ្រាប់ពណ៌ក្រហមមានអក្សរ WY ចំនួន៤៨គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តរួចហើយ។

ដោយឡែក ជនសង្ស័យ៤នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយ ឈ្មោះផាតសាមុន ភូវ៉ាស៊ុនសេងសាំង ភេទស្រីអាយុ២៩ឆ្នាំ ជាជនជាតិថៃ ដែលរកឃើញវិជ្ជមានកូវីដ ១៩ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យា បាលនៅបន្ទប់មណ្ឌលសុខភាពប៉ោយប៉ែត។

ដូច្នេះអ្នកទាំង៤នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយត្រូវបានក្រុមគ្រួពេទ្យបានចេញលិខិតឲ្យចេញពីមណ្ឌល ធ្វើចត្តាឡីស័ក នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២១ ។ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តសមត្ថកិច្ចបានឃាត់ខ្លួននិងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម