Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ​ មាន​អ្នក​ឆ្លង​ជំងឺ ​កូ​វីដ​ កើនឡើង​ជិត​៤​ពាន់​នាក់​និង​ស្លាប់​ជិត​១០០​នាក់

បានផុស

នៅ

​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ​២០២១​នេះ​ ខេត្តកំពង់ស្ពឺ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ កើនឡើង​ដល់​ជិត​៤​ពាន់​នាក់ ​និង​ស្លាប់​បាត់​បង់ជីវិត​ជិត​១០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វេជ្ជបណ្ឌិត អោ វ៉ាន់​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​សរុប​ចំនួន​៣៩១៣​នាក់ អ្នកជា​សះស្បើយ​ចំនួន​៣២០៦​នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន​៥៩៩​នាក់ ផ្ទេរ​ទៅ​ភ្នំពេញ​ចំនួន​២៧​នាក់ ផ្ទេរ​មកពី​ក្រៅ​ខេត្ត​ចំនួន​១១ នាក់​និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​៩២​នាក់​។

​ពាក់ព័ន្ធ​អ្នកស្លាប់​វិញ លោក វេជ្ជបណ្ឌិត បាន​ពន្យល់ថា​« ភាគច្រើន​អ្នកស្លាប់​ហ្នឹង​យើង​អត់​បាន​ព្យាបាល​គាត់​ទេ​ គឺ​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ស្លាប់​នៅផ្ទះ​មាន​អ្នកខ្លះ​ចូល​ពេទ្យ​បាន​កន្លះ​ម៉ោង​ក៏​ស្លាប់ ​ខ្លះទៀត​មិនទាន់​បាន​ព្យាបាល​ផង​ក៏​ស្លាប់​ទៅ​ហើយ​៥០​ទៅ​៦០​ភាគរយ​ យើង​អត់​ជួយ​គាត់​ទាន់​ហើយ​អ្នក​ខ្លះ​ទៀត​ស្លាប់​ ដោយសារ​មាន​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ជំងឺ​តម្រង់​នោម បេះដូង​ជំងឺ​ទឹកនោមផ្អែម​បូក​ជាមួយគ្នា​»​។

​លោក វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា ​ចំណែក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅ​ខេត្តកំពង់ស្ពឺ​វិញ​ មាន​ប្រមាណ​៥៥​ភាគរយ​ជា​កម្មករ​កម្មការិនី​រោងចក្រ​ ហើយ​ពួកគាត់​បាន​បន្ត​ចម្លង​ទៅ​ក្រុម​គ្រួសារ​និង​បន្ត​ឆ្លងទៅ​សហគមន៍​។ លោក វេជ្ជបណ្ឌិត បាន​បន្តទៀតថា បច្ចុប្បន្ននេះ​ មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៧១៣​នាក់ ​និង​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ​ចំនួន​៧២២​នាក់​ស្រី​៣៦​នាក់​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៧៥១៥២ នាក់ អ្នកជា​សះ​ស្បើ យ​ចំនួន​៦៧៦៩២​នាក់​និង​អ្នកស្លាប់​ចំនួន​១៣៣៩​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម