កិច្ច​ប្រជុំ​រៀបចំ​យន្តការ​នៃ​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម ពិសេស​ការ​រៀប​ចំ​កញ្ចប់​គ្រួសារ​របស់​ជន​ងាយ​រងគ្រោះ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កិច្ច​ប្រជុំ​រៀបចំ​យន្តការ​នៃ​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម ពិសេស​ការ​រៀប​ចំ​កញ្ចប់​គ្រួសារ​របស់​ជន​ងាយ​រងគ្រោះ​​

បានផុស

នៅ

​លោក ​សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​និង​ជា​ប្រធាន​អនុគណៈកម្ម​ការ​ជំនួយ​សង្គម បាន​ថ្លែងថា យន្តការ​នៃ​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម ពិសេស​ការ​រៀប​ចំ​កញ្ចប់​គ្រួសារ ត្រូវតែ​ពង្រឹង​តួនាទី​ប្រតិបត្តិ​ករ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​កា​អនុវត្ត​កម្មវិធី ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ ដើម្បី​គ្រប់គ្រង​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បានច្បាស់លាស់​បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សំហេង បុរស បាន​ថ្លែង​បែបនេះ ​ជួបពិភាក្សា​ជាមួយ​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​លើ​យន្តការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​កិច្ចពិភាក្សា​ ក៏មាន​ការចូលរួម​ផង​ដែរ ​ពី​តំណាង​អង្គការ​យូ​នី​សេ​ហ្វ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញរបស់​ក្រសួង​សង្គមកិច្ច ផងដែរ តាម​ប្រព័ន្ធ​អន ឡាញ Zoom។

​អនុគណ​: កម្ម​ការ​ជំនួយ​សង្គម ដឹកនាំ​ដោ​យល​លោក​ សំហេង បុរស រដ្ឋ លេខាធិការ និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​ជំនួយ​សង្គម បាន​ជួបពិភាក្សា​ជាមួយ​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​លើ​យន្តការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​ផ្តោតជាសំខាន់​លើ​ការ រៀបចំ​យន្តការ​នៃ​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម តែម្ដង​។ ក្នុង​កិច្ចប្រជុំ​នោះដែរ ក៏​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​រៀប​ចំ​កញ្ចប់​គ្រួសារ ពង្រឹង​តួនាទី​ប្រតិបត្តិ​ករ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងកា​រអនុវត្ត​កម្មវិធី ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ ដើម្បី​គ្រប់គ្រង​ក្រុម​/​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ការរៀបចំ​ឱ្យ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ដើម្បី​កសាង និង​អភិវឌ្ឍន៍​កម្លាំង​សេ វា​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការអនុវត្ត​សេវា​សង្គម និង ជំនួយ​សង្គម​ផង​ដែរ​៕

ត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services