Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ

បានផុស

នៅ

រតនគិរី ​៖ យោង​តាម​របាយការណ៍​ពី​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង ២៥​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ចំនួន ៦​នាក់ ប្រើ​ប្រាស់​មធ្យោបាយ​រថយន្ត​ចំនួន ២​គ្រឿង ម៉ូតូ​ចំនួន ១​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើ​ប្រាស់​ជួញដូរ​នូវ​សារធាតុ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ឡែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន ៣​នាក់ និង​ចាប់យក​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤ កញ្ចប់​តូច ទម្ងន់ ០,៧៥ ក្រាម -​ទូរ​សព្ទ​ដៃ ចំនួន ៣​គ្រឿង​។

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៥ វិនាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម