Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ គ្រាន់តែ​លឺ​ថា ជិត​មាន​គេ​ស្តី​ដណ្ដឹងប្រពន្ធ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ភ្លើង​ប្រច័ណ្ឌ​ខ្លាំង​បុរស​ម្នាក់​ហ៊ាន​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​គ្រាន់តែ​គេ​និយាយ​ថា​ប្រពន្ធ​មាន​គេ​ជិត​ស្តី​ដណ្តឹង​ សំណាង​ណាស់​មិនបាន​សម្រេច​អ្នកជិតខាង​ជួយ​ទាន់។

ហេតុការណ៍​នេះ ​កើតឡើង​នាវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ លោក​វរសេនីយ៍ទោ​ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ជា​ប្តី​មាន ឈ្មោះ​សឿន ច័ន្ទ​វិ​ឈុន អាយុ​៣១​ឆ្នាំ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ​ឈ្លា​ន ផល្លា​ហៅ​អូន អាយុ​៣០​ឆ្នាំ ​រស់នៅ​ភូមិ​បឹង​សុ​ក្រម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​តាម​ការ​សួរនាំ​ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា ពួកគេ​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ជាប់​ចំណង​ស្នេហ៍​និង​គ្នា​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មានកូន​ប្រុស ស្រី ចំនួន​២​នាក់ ដោយ​មិន​ចុះ​សម្រុង​និង​គ្នា​បែក​គ្នា​៣​ខែ​កន្លង​មក​ហើយ តែ​មិនបាន​លែងលះ​គ្នា​នោះទេ ដោយ​ប្រពន្ធ​មាន​ជម្ងឺ​រោគ​ស្បូន ហើយ​មក​ដេក​នៅផ្ទះ​ឪ​ពុក​ម្តាយ​របស់​គេ ចំណែក​ប្តី​នៅផ្ទះ​ឪពុកម្តាយ​របស់​ខ្លួន​នៅ​ភូមិ​បឹង​សុ​ក្រម​ដែរ​។ ​ដោយសារ​ប្រពន្ធ​មាន​ជម្ងឺ​រោគ​ស្បូន​ប្រពន្ធ​បាន​ឲ្យ​ប្តី​

​យកប្រពន្ធ​មួយទៀត តែ​ប្តី​មិនទាន់​យក​។ នៅ​ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ផឹកស្រា​ស្រវឹង ហើយ​មាន​គេ​ប្រាប់ថា​ប្រពន្ធ​របស់ខ្លួន​មាន​គេ​ប្រុង​ស្តីដណ្តឹង​ហើយ ធ្វើ​ឲ្យ​ខ្លួន​មាន​កំហឹង​គួប​នឹង​ជាតិ​ស្រា​ចូល​ពោះ​ផង ក៏​ជិះ​ម៉ូតូ​កាន់​កាំបិត​តាំង​តោ​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​ចោល​ពេលមកដល់​ផ្ទះ​ឃើញ​នាង​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ដោយ​អំណាច​ប្រច័ណ្ឌ​ខ្លាំង មិនបាន​សួរនាំ​អ្វី​ក៏​ចាប់​សក់​ក្បាល​គម្រាម​សម្លាប់ចោល​ឲ្យ​កូនកំព្រា តែ​ត្រូវ​បងប្អូន និង​អ្នកជិតខាង​ឃើញ​ក៏​មក​ប្រតាយប្រតប់​ចាប់​ដកយក​កាំបិត​តាំង​តោ​បាន​ប្តី​របួស​ត្រង់​ក្បាល​ពេល​ប្រតាយប្រតប់​គ្នា។

លោក​វរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់​ថា​ដោយ​ផ្អែកលើ​ចម្លើយសារភាព សាក្សី​នៅ​កន្លែងកើតហេតុ និង​មាន​វត្ថុតាង​ជាក់ស្តែង ជនសង្ស័យ​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម