Connect with us

ព័ត៌មានជាតិ

លែងថ្លាន់​២៦ក្បាល​ចូលតំបន់អភិរក្សធម្មជាតិ​ទុកបន្តពូជ

បានផុស

នៅ

មន្ត្រីឧទ្យានុរក្សបឹងទន្លេសាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត នៅរសៀលថ្ងៃទី ២៨ ខែកក្កដា បានលែងពស់ថ្លាន់ចំនួន ២៦ ក្បាល ចូលព្រៃអភិរក្យធម្មជាតិ នៅចំណុចឡូត៍អភិរក្សភូមិស្លត ឃុំផ្លូវូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីទុកបន្តពូជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សត្វពស់ថ្លាន់ទាំងអស់នេះត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តប្រមូលមកពីភ្នំតាម៉ៅ ដើម្បីយកមកលែងនៅក្នុងតំបន់អភិរក្សព្រៃធម្មជជាតិដែលមានសុវត្ថិភាព។

ក្រុមមន្ត្រីឧទ្យានុរក្សក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះក្ដី ឬនៅក្រៅតំបន់ក្ដីសូមមេត្តាជួយថែរក្សាការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទកុំចាប់ឬកុំជួញដូរ ឬសម្លាប់សត្វនឹងកុំកាប់ដុតឆ្ការុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ។

សូមចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នា និងសូមកុំជួញដូរសត្វព្រៃដែលជាអំពើផ្ទុយនិងច្បាប់៕

ដោយៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម