ចក្រភពអង់គ្លេស ផ្តល់វ៉ាក់សាំង កូវីដ-១៩ ជាង៤១ម៉ឺនដូស ដល់ប្រទេសកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចក្រភពអង់គ្លេស ផ្តល់វ៉ាក់សាំង កូវីដ-១៩ ជាង៤១ម៉ឺនដូស ដល់ប្រទេសកម្ពុជា

បានផុស

នៅ

ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីយប់មិញថា វ៉ាក់សាំងចំនួន៩លាន ត្រូវបានបរិច្ចាគទៅកាន់ប្រទេសជាច្រើន តាមរយៈកច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហាការរាតត្បាត នៃជំងឺកូវីដ-១៩។ បើតាមស្ថានទូត វ៉ាក់សាំង នឹងដឹកចេញពីចក្រភពអង់គ្លេសនៅសប្ដាហ៍នេះ ហើយប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដ៏ទៃទៀត ដែលនឹងទទួលបានវ៉ាក់សាំងទាំងនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចក្រភពអង់គ្លេស បានប្តេជ្ញាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន ១០០លានដូសដល់ប្រទេសនានា នៅត្រឹមខែមិថុនាឆ្នាំ២០២២ ដែល៨០លានដូស នៃចំនួននេះ នឹងត្រូវបានបរិច្ចាគតាមរយៈយន្តការ COVAX។ ស្ថានទូតអង់គ្លេស បានបញ្ជាក់ដែរថា ក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេស នឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៩លានដូស ទៅកាន់ប្រទេស ជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហា Covid-19។

រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១) ថា វ៉ាក់សាំងចំនួន៥ លានដូស ត្រូវបានផ្ដល់ឱ្យយន្តការ COVAX ដែលជាគម្រោង ដើម្បីធានាបាននូវការទទួលវ៉ាក់សាំង Covid-19 ដែលមានលក្ខណៈសកល និងស្មើភាពគ្នា។ យន្តការ COVAX នឹងចែកចាយជាបន្ទាន់ ដល់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប តាមរយៈប្រព័ន្ធបែងចែកប្រកប ដោយសមធម៌ ដែលផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជន ដែលត្រូវការបំផុត។ វ៉ាក់សាំងចំនួន៤ លានដួសទៀតនឹងត្រូវចែកចាយដោយផ្ទាល់ដល់ប្រទេសដែលត្រូវការ។

បើតាមស្ថានទូតអង់គ្លេស ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន៤១៥.០០០ ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត។ ចក្រភពអង់គ្លេសកំពុងបរិច្ចាគវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ Oxford Biomedica 181 Oxford Shifoguist Wrexham, North Wales 1។ នេះជាវ៉ាក់សាំង១០០ លានដូសដំបូងបង្អស់ ដែលលោកនាយករដ្ឋមន្ត្រីបានប្តេជ្ញាថា ចក្រភពអង់គ្លេស នឹង ចែកចាយក្នុងរយៈពេលមួយឆ្នាំទៀត នៅក្នុងកិច្ចប្រជុំ G7 កាលពីខែមុន នៅCornwall ដោយ៣០ លានដូស នឹងត្រូវបញ្ចូននៅដំណាច់ឆ្នាំនេះ។

យ៉ាងហោចណាស់៨០ លានដូសក្នុងចំណោម១០០ លានដូសនឹងត្រូវផ្ដល់ឱ្យយន្ដការ COVAX ហើយចំនួនដែលនៅសេសសល់នឹងផ្តល់ទៅប្រទេសផ្សេងៗទៀតដោយផ្ទាល់។ ការបរិច្ចាគនេះ ធ្វើតាមការប្តេជ្ញា ដែលមេដឹកនាំ G7 បានសន្យា ដើម្បីចាក់វ៉ាក់សាំងឱ្យមនុស្សទូទាំងពិភពលោក និងបញ្ចប់ការរាតត្បាតនៅឆ្នាំ ២០២២ ។

ការបញ្ជូនវ៉ាក់សាំងនៅសប្តាហ៍នេះ នឹងជួយបំពេញតម្រូវការវ៉ាក់សាំងក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងនៅទ្វីបអាហ្វ្រិក អាស៊ីអាគ្នេយ៍ និងការ៉ាបៀន។ តំបន់ទាំងនេះកំពុងជួបប្រទះ បញ្ហារីករាលដាលខ្លាំង នៃការចម្លង Covid-19។

រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab បានថ្លែងថា ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដួសទៅកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនួន១០០ លានដួសដំបូង ដែលយើងបានប្ដេជ្ញា ដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុត នៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។ យើងកំពុងធ្វើការ ដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត ហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។

ចក្រភពអង់គ្លេសបានឈានមុខគេក្នុងការឆ្លើយតបជាសកល ដើម្បីដោះស្រាយបញ្ហា Covid-19 រួមទាំង តាមរយៈការវិនិយោគ៩០ លានផោន ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំង Oxford-AstraZeneca ។ វ៉ាក់សាំង Oxford-AstraZeneca ចំនួនជាង ៥០០លានដូស ត្រូវបានផ្តល់ឱ្យនូវទូទាំងពិភពលោក ក្នុងតម្លៃដែលមិនស្វែងរកប្រាក់ចំណេញ និងពីរភាគបី នឹងបញ្ចូនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

ចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតយន្តការ COVAX នៅឆ្នាំ២០២០ ដោយផ្តល់ថវិកាសរុបចំនួន៥៤៨ លានផោន ដើម្បីផ្តល់វ៉ាក់សាំងដល់ប្រទេសដែលមានប្រាក់ ចំណូលទាប។ គម្រោងនេះបានផ្តល់នូវវ៉ាក់សាំងជាង១៥២ លានដួសដល់ជាង ១៣៧ ប្រទេសក្នុងនោះមាន ៨៣ ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ៦៥ ភាគរយនៃវ៉ាក់សាំងដំបូងគឺ Oxford-AstraZeneca ។ យន្តកា COVAX មានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ១,៨ ពាន់លានដូសដល់ប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាបនៅជុំវិញពិភពលោកនៅដើមឆ្នាំ ២០២២ ។

លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា Tina Redshaw បានឲ្យដឹងដែរថា “វ៉ាក់សាំង AstraZeneca ចំនួន៤១៥,០០០ ដុសនេះនឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំង នៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏ មានប្រទេសកម្ពុជាផងដែរ”៕ (ដោយ)៖ កោះកែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services