Connect with us

ព័ត៌មានជាតិ

មេសហជីពមួយរូប អំពាវនាវដល់កម្មករ មានស្រុកកំណើត នៅខេត្តដែលបិទខ្ទប់ ផ្អាកទៅស្រុកបណ្ដោះអាសន្ន

បានផុស

នៅ

ប្រធានសហជីពមួយរូប បានចេញមុខអំពាវនាវ ដល់សមាជិក-សមាជិការបស់ខ្លួន ក៏ដូចជាកម្មករ-នយោជិត ដែល​មានស្រុកកំណើត នៅខេត្តដែលនឹងត្រូវបិទខ្ទប់ សូមផ្អាកទៅស្រុកកំណើតរបស់ខ្លួន​ បណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ជាពិសេសប្រភេទដែលតា (Delta)។

ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្ដីពី ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ​១៩ បំប្លែងថ្មី Delta។​ការបិទខ្ទប់នេះ គឺមានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធាន​សហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តខេត្ត​កោះកុង​ ខេត្ត​ពោធិ៍សាត់​ ខេត្តបាត់ដំបង​ ខេត្ត​ប៉ៃលិន​ ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​ឧត្តមានជ័យ​ ខេត្ត​ ព្រះវិហារ​ និងខេត្ត​ សៀមរាប​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩​ ប្រភេទដែលតា(Delta)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សុផាត បានសរសេរបន្តថា «ក្នុងនាមសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC )​ ក្នុងនាមសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ​ (VKYUF) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមធ្វើការអំពាវយ៉ាងទទូចចំពោះបងប្អូនថ្នាក់ដឹកនាំ​ សកម្មជន​ សមាជិក​ សមាជិកា​ សហភាព​ និងសហពន្ធ័​ ព្រមទាំងបងប្អូនកម្មករនិយោ​ជិត ដែលមានផ្ទះសំបែង​ ឪពុកម្តាយ​ បងប្អូនសាច់ញ្ញាតិ​ ក្រុមគ្រួសារ តាំងនៅតាមបណ្តាខេត្ត ដែលបានរៀបរាប់ខាងលើនេះ​ ប្រសិនបើគ្មានការចាំបាច់នោះទេ​ ជាបណ្តោះអាសន្ន សូមកុំទាន់ធ្វើដំណើរទៅស្រុកកំណើត ក្នុងស្ថានភាព និងកាល:ទេស:ដ៏គួរឲ្យព្រួយបារម្ភនេះ»។

ប្រធានសហជីពរូបនេះ បានលើកឡើងទៀតថា «បងប្អូនជ្រាបស្រាប់ហើយ យោងតា​មសេចក្តីជូនព័ត៌មានជាបន្តបន្ទាប់កន្លងមក របស់ក្រសួងសុខាភិបាល បានបញ្ជាក់រួចហើយថា ​វីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា(Delta) ពិតជាកាចសាហាវខ្លាំងណាស់ ដែលរយ:ពេលឆ្លងក៏លឿនជាង​ និងកម្រិតហានិភ័យកម្រាមកំហែងដល់អាយុជីវិត ក៏មានខ្ពស់ជាងមុន»។

លោកថា «ដូច្នេះដើម្បីការពារខ្លួនយើង​ និងមនុស្សជាទីស្រលាញ់ទាំងអស់ ក្នុងក្រុមគ្រួសារយើង ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរទៅបណ្តាខេត្តទាំងអស់នេះ មួយរយ:សិន​ និងបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ជាងមុន បន្ថមទៀត តាមវិធានការរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ៣កុំ​ ៣ការពារ​ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល»៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម