Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ផាក​ពិន័យ ស្ត្រី​៣​នាក់ ករណីជួញដូរ​សត្វ​ត្រចៀកកាំ

បានផុស

នៅ

​ស្ត្រី​៣​នាក់ ត្រូ​វ​បាន​មន្ត្រី​ជំនាញ សម្រេច​ផាក​ពិន័យ​អន្តរកាល ទៅតាម​នីតិវិធី​ច្បាប់​ ករណី​ជួញដូរ​សត្វ​ត្រចៀកកាំ​ខុសច្បាប់ នៅ​ផ្សារ​លើ​ធំ​ថ្មី ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ក៏បាន​ដុត​បំផ្លាញ​ចោល សត្វ​ត្រចៀកកាំ​បោច​រោម​រួច សរុប ២៥០ ក្បាល​ផង​ដែរ។ សមត្ថកិច្ច​បន្ត​ថា ស្ត្រី​សង្ស័យ​ទាំង​៣​នាក់​នេះ មាន​ឈ្មោះ រៀម ស៊ី​ណាត អាយុ​៣៣​ឆ្នាំ ស្ត្រី​ឈ្មោះ សុខ ស្រីនាថ អាយុ៣០​ឆ្នាំ ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ម៉ន សាវឿន អាយុ ២៩ ឆ្នាំ។​ ជនសង្ស័យ បាន​ប្រាប់​មន្ត្រី​ជំនាញ​ថា សត្វ​ត្រចៀកកាំ​ទាំងនោះ​ គឺ​ពួកគេ​បាន​ទិញ​ពី​ពលរដ្ឋ​ នៅ​ក្នុង​មូលដ្ឋាន ដែល​ពួកគេ​ខ្លះ​បាន​ប្រើ​លប់ ខ្លះ​ប្រើ​មង រាយ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក ដើម្បី​ចាប់​វា។

​សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ថា​ កម្លាំង​មន្ត្រី​ជំនាញ នឹង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ បង្ក្រាប​ករណី​រាយ​មង ឬ​សំណាញ់​ចាប់​សត្វ​ត្រចៀកកាំ ទៅដល់​មូលដ្ឋាន​តែម្ដង​។ បើ​មិន​ដូច្នោះ​ទេ សត្វ​ត្រចៀកកាំ នឹង​ឈាន​ទៅ​ផុត​ពូជ មិន​ខាន​»​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​កន្លែង​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ជាច្រើន​កន្លែង​ នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​គេ​មិន​ដឹង​ថា ទីតាំង​ទាំងនោះ​ មាន​ច្បាប់​ទម្លាប់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​លួចខោអាវរោងចក្រ តែបីថ្ងៃក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម