Connect with us

ព័ត៌មានជាតិ

ការប្រឡងឌីប្លូមឆ្នាំនេះ រៀបចំឡើងថ្ងៃ ១៥ វិច្ឆិកា ២០២១

បានផុស

នៅ

តាមការគ្រោងទុក ការប្រឡងឌីប្លូម ថ្នាក់ជាតិ នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ១៥ ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈដែលសាលាឯកជនកំណត់ថ្ងៃទី ២៥ ខែតុលា។

ការប្រឡងឌីប្លូម នឹង​ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹង​វិធាន​ការសុវត្ថិភាពសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា​សាលាឯកជនត្រូវរៀប​ចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូន​មក​ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យ​និង​សម្រេច។

ក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយ​សិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង។

ក្រសួងមិនទាន់បង្ហាញចំនួនសិស្សប្រឡងឌីប្លូមនៅឡើយ ខណៈកាលពីឆ្នាំមុនមានសិស្សប្រឡង​សរុប​ជាង ១៥ ម៉ឺននាក់ (១៥៨៧១៧ ) ស្រី៨៥១៣១នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម