Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការ ខេត្តព្រះវិហារ ត្រូវធ្វើតេស្ដរហ័ស​រក​កូ​វីដ

បានផុស

នៅ

​​​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានធ្វើ​តេស្តរក​មេរោគ​កូ​វីដ​-១៩ ជា​រៀងរាល់ថ្ងៃ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវាសាធារណៈពី​មន្ទីរ​នេះ ហើយ​ថ្នាក់ដឹកនាំ បុគ្គលិក​នៅក្នុង​មន្ទីរ​ក៏ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​-១៩ ក្នុង​២​សប្តាហ៍​ម្តង​ផងដែរ ដើម្បី​ទប់ស្កាត់​អោយបាន​ពី​ការរីក​រាលដាល​ ខណៈ​ដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​យ៉ាងខ្លាំង​មិនមាន​ការ​ថមថយ​សោះ មិន​ថា​នៅ​រាជធានី ​ឬ​នៅតាម​បណ្តាល​ខេត្ត​ឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩(Ag Rapid Test Device) រក​ឃើ​ញ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន០១​នាក់​(​មកពី​ខេត្តស្វាយរៀង​) ដែល​បាន​ចូលមក​ទទួល​សេវាសាធារណ​:​ក្នុង​មន្ទីរ​។​

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា នៅ​ថ្ងៃ​២៨​ខែកក្កដា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានធ្វើ​តេស្ដ​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ សរុប​បាន​ចំនួន១៣​នាក់ ស្រី​០​នាក់ ក្នុងនោះមាន​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន០២​នាក់​ផងដែរ រីឯ​លទ្ធផល​អវិជ្ជមាន​ទាំង​អស់ ដោយ​ក្នុង​នោះបាន​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩(Ag Rapid Test Device) និង​សម្ភារ​ផ្សេងៗ​ដែល​ជាការ​ឧបត្ថម​ផ្ទាល់​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​។​

លោក​ សំ លាង​ទ្រី​ បាន​បន្ត​អោយដឹង​ផងដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវាសាធារណៈ​នៅ​មន្ទីរ​សាធារណការ ខេត្តព្រះវិហារ ត្រូវតែ​ធ្វើតេស្ដ​រហ័សរ​កកូ​វីដ​-១៩​រាល់ថ្ងៃ ទើប​អនុ​ញ្ញាត្តអោយចូល​។​ចំណែក ថ្នាក់ដឹកនាំ បុគ្គលិក​នៅក្នុង​មន្ទីរ​ក៏ត្រូវ​ធ្វើ​តេស្ដរក​មេរោគ​កូ​វីដ​-១៩​ក្នុង​២​សប្តាហ៍​ម្តង​ផងដែរ​។​

លោក​បញ្ជាក់ថា គិត​មកដល់​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​បានធ្វើ​តេស្ត​រហ័ស​កូ​វីដ​-១៩ សរុប​បានចំនួន​១៣១​នាក់ ស្រី២២​នាក់ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ តែ​សម្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានធ្វើ​តេស្ដ​រហ័ស រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន០១​នាក់ ខណៈដែល​គាត់​មក​ទទួល​សេវាសាធារណ​:​ដែលមាន ឈ្មោះ ធុង រដ្ឋា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ទទារ ឃុំ​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ប​ច្ចុប្បន្នមន្ទីរ​បាន​រាយ​ការ​ណ៍ជូន​អាជ្ញា​ធរ​មាន​ស​មត្ថកិច្ចពាក់ព័ន្ធ និង​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ដើម្បី​ធ្វើ​ការយក​សំណាក​បន្ថែមនិង​ព្យា​បាល​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម