Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​ដាក់​បម្រាម​គោចរ​ ពី​ម៉ោង ០៩ យប់ ដល់ ០៣ ភ្លឺ

បានផុស

នៅ

អាជ្ញាធរ​ដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ចេញវិធានការ​រដ្ឋបាល​រយៈពេល ១៤ ថ្ងៃ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ ១៩ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​សេចក្តីប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) លើកលែងតែក្នុងករណី ដូចតទៅ៖

– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
– ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់ អំពីអត្តសញ្ញាណនិងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ
– ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន
– ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវ អាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន
– ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯក៏សារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬ លិខិតអនុញ្ញាតធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ឬ មូលហេតុបន្ទាន់ក្នុងគ្រួសារ ប៉ុន្តែ មិនឱ្យលើសពីសមាជិក ៤ នាក់
– ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល
– ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ប៉ុន្តែ មិនឱ្យលើសពីសមាជិក២ នាក់ និងមិនត្រូវប្រមូលផ្តុំគ្នាឡើយ
– ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
– សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
– ឱសថស្ថាន
– សេវាពន្លត់អគ្គិភ័យ
– សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
– សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
– ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
– ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀត
– ស្ថានីយ៍ប្រេងឥន្ទនៈ
-ហ្គាស
– សេវាសណ្ឋាគារ និងផ្ទះសំណាក់
– ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
– ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រៅពីករណីលើកលែងដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចចំពោះការធ្វើ ចរាចរណ៍ និងសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោម តាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម