Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្តពីរ​​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់​ឲ្យ​ក្រុមការងារ នាំ​យក​ទៀន​ព្រះវស្សា ព្រមទាំង​ថវិកា និង​ទេយ្យវត្ថុ​ចម្រុះ​ជាច្រើន​មុខ ប្រគេន​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​០២ គឺ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ ជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ខណៈពេល​នាំយក​ទៀន​ព្រះវស្សា ព្រមទាំង​ថវិកា និង​ទេយ្យវត្ថុ​ចម្រុះ​ជាច្រើន​មុខ ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​០២ គឺ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ចូល​ដល់​បុព្វបុរស ​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ​ដោយ​បុព្វហេតុ​ការ​ជាតិ​ទឹកដី​មាតុភូមិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ជាពិសេស បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែ​មាន​ភាពរុងរឿង​និង​រីក​ចម្រើន​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម