Connect with us

ព័ត៌មានជាតិ

​មកដល់ពេលនេះ​ ខណ្ឌ​ព្រែក​ព្នៅ មាន​អ្នកជំងឺ​កូ​វីដ​ ១២៧នាក់​ កំពុង​សម្រាក​ព្យាបាល​តាមផ្ទះ

បានផុស

នៅ

​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​១៩​ នៅតែ​ជា​បញ្ហា​ក្ដៅ សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ ក៏ដូចជា​បណ្ដា​ខណ្ឌ​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ ព្រោះថា​ករណី​វិជ្ជមាន​កូ​វីដ​១៩​ នៅ​មូលដ្ឋាន​នេះ នៅតែ​បន្ដ​មាន​ជា​រៀងរាល់ថ្ងៃ​។ ជាក់ស្ដែង នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៩​នាក់ ក្នុងនោះ នៅ​សង្កាត់​គោក​រកា​៥​នាក់ សង្កាត់​ព្រែក​ព្នៅ​២​នាក់ និង សង្កាត់​ព​ន្សាំ​ង​២​នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​បច្ចុប្បន្ន​សរុប​ចំនួន ៦៤១​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខណ្ឌ បញ្ជាក់​ថា​ ក្នុងចំណោម​អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំងនោះ មាន​អ្នក​ជំងឺ​៥១៤ ​ដែល​បាន​ទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ របស់​ក្រសួង​សុខា​ភិបាល ចំណែក​អ្នកជំងឺ​១២៧​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​។ ទាំងនេះ​គឺជា​ការលើកឡើង​របស់​លោក​ សុខ សម្បត្តិ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦​អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​។ លោក​បន្ដ​ថា ​ក្រោយពី​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ មាន​អ្នក​ជំងឺ​កូ​វីដ​១៩ ជាច្រើន​បាន​ស្ម័គ្រចិត្ត​ព្យាបាល​នៅផ្ទះ ឬ​ទីតាំង អង្គភាព របស់ខ្លួន​។

ជាក់ស្ដែង នៅ​សមាគម​សំនៀង​ជនពិការ ក្នុង​សង្កាត់​គោក​រការ គាត់​មាន​សមាជិក រហូត​៤៥​នាក់ ដែល​បាន​ឆ្លង​​កូ​វីដ​១៩ ប៉ុន្ដែ​ដោយសារ​ពួកគាត់​ជា​ជន​ពិការ​ដូចនេះ​ គាត់​ស្ម័គ្រចិត្ត​ព្យាបាល​នៅ​សមាគម​របស់ខ្លួន​។ លោក​ សុខ សម្បត្តិ បាន​បញ្ជាក់ដែរថា ដើម្បី​មាន​ភាពងាយស្រួល ក្នុងការ​ព្យាបាល រដ្ឋបាល​ខណ្ឌ​បាន​បង្កើត​គ្រុប​ក្រុមការងារ​ព្យាបាល​កូ​វីដ​១៩ តាម​ផ្ទះ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​នីតិវិធី​ស្ដង់ដារ សម្រាប់​ការគ្រប់គ្រងថែទាំនិង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ខណ្ឌ​ព្រែក​ព្នៅ​។ ទន្ទឹម​នឹង​ការព្យាបាល អាជ្ញាធរ​ខណ្ឌ ក៏បាន​ជំរុញ​ការអប់រំ ផ្សព្វផ្សាយ​ពី​វិធីសាស្ត្រ ក្នុង​ការ​ការពារ​ផងដែរ ពិសេស​គឺ​ការអនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​៣​កុំ និង​៣​ការពារ​។

​ក្នុង​អង្គប្រជុំ​នេះ​ផង​ដែរ​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ បានធ្វើការ​កត់​សម្គាល់ថា សម្រាប់​ការអនុវត្ត​ក្នុង ការគ្រប់គ្រងថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ កន្លងមកនេះ គឺមាន​លក្ខណៈ​ល្អប្រសើរ ដោយសារ​មាន​ក្រុមគ្រូពេទ្យ ឆ្លើយតបបាន​ទាន់ពេលវេលា និង​រង់ចាំ​ស្វាគមន៍ ពិគ្រោះ​យោបល់ តាមដាន​ស្ថានភាព​សុខភាព​អ្នកជំងឺ​ជាប្រចាំ​និង ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ភាពកក់ក្ដៅ​ក្នុង​ចិត្ត​។ គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧​ខែកក្កដា​ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន​១០៣៤​នាក់ អ្នកជា​សរុប​ចំនួន​៣៥៣​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៤១​នាក់ និង​មាន​អ្នកស្លាប់​សរុប​ចំនួន​៣២​នាក់​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម