Connect with us

ព័ត៌មានជាតិ

លោក ហេង រតនា៖ បើយកឈើល្មើសច្បាប់មកបំរើការងារថែទាំប្រាសាទមិនដឹងជាល្អយ៉ាងណា!

បានផុស

នៅ

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានមានប្រសាសន៍ថាប្រសិនបើយកឈើល្មើសច្បាប់ដែលចាប់បាន មកបំរើការងារថែទាំ និងអភិរក្សប្រាសាទនានាមិនដឹងជាល្អយ៉ាងណានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហេង រតនា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរអប្សរាក្តី អាជ្ញាធរប្រាសាទព្រះវិហារក្តី បានចាប់ផ្តើមយកឈើមកធ្វើកាំជណ្តើរ ឬក្រាលការពារទីតាំងបុរាណដ្ឋាន។

តាមរយ:ផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ លោកបានមានប្រសាសន៍ថា ក្នុងសម័យសង្គ្រាមមិនត្រឹមគ្មានពេលវេលា និងធនធានថែរក្សាកេរមរតកដូនតាប៉ុណ្ណោះទេ​ ប៉ុន្តែ​មានការទម្លាក់គ្រាប់បែក​ បាញ់ប្លោង​ ដាក់គ្រាប់មីន​ ការប្រយុទ្ធគ្នា ការជីកកកាយគាស់​ វាយបំផ្លាញ​ មានប្រាង្គប្រាសាទ​ វត្ថុបុរាណយ៉ាងច្រេីនអនេកត្រូវរងការ​ខូច​ខាតយ៉ាងធ្ងន់ធ្ងរ​។

លោកបានបន្តថា ប៉ុន្តែក្នុងសម័យសន្តិភាព មានទេសចរណ៍ទាំងជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងឆ្នាំៗ​ អ្នកទេសចរណ៍ទាំងឡាយបានដើរជាន់លើថ្មប្រាសាទ​ ឡើងចុះតាមកាំជណ្តេីរបុរាណជារៀងរាល់ថ្ងៃ​ មិនយូរប៉ុន្មានថ្មបុរាណទាំងឡាយនឹងសឹកបាត់រូបចម្លាក់​ បាត់ផ្ទាំងថ្មមិនខានឡើយ។

លោក ហេង រតនា បានបន្ថែមថា ផ្ទុយពីកម្ពុជា នៅតាមទីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនានានៅបរទេសដែលលោកធ្លាប់បានទៅទស្សនកិច្ច​ លោកសង្កេតឃើញថា​ ស្ទើរតែគ្រប់កន្លែងវត្ថុប្រវត្តិសាស្ត្រទាំងអស់​របស់គេ​ កុំថាឡើយដើរជាន់​ ឬយកដៃទៅប៉ះ​ សូម្បីតែកាម៉ារ៉ាថតរូប​ មានផ្លាស់ពន្លឺក៏មិនអនុញ្ញាតិឱ្យប្រើផង។

លោកបានបន្ថែមថា៖ “ជារួមខ្ញុំពិតជារីករាយណាស់ដែលបានឃើញអាជ្ញាធរអប្សរាក្តី​ អាជ្ញាធរប្រាសាទព្រះវិហារក្តី​ បានចាប់ផ្តើមយកឈើមកធ្វើកាំជណ្តើរ​ ឬក្រាលការពារ​ទីតាំងបុរាណដ្ឋាន​ ម្យ៉ាងការពារវត្ថុកេរមរតក​ និងម្យ៉ាងទៀតគឺការពារសុវត្ថិភាពក៏ដូចផ្តល់ផាសុកភាពភ្លៀវទេសចរណ៍ផងដែរ”។

លោក ហេង រតនា បានបញ្ជាក់ថា៖ “ខ្ញុំចេះតែគិតថា​ ប្រសិនបើចាប់ឈើល្មើសច្បាប់បាន​ទាំងឡាយយកមកបំរើការងារថែទាំ និងអភិរក្សបែបនេះ មិនដឹងជាល្អយ៉ាងណានោះទេ​ ព្រោះប្រាសាទទាំងឡាយត្រូវការឈើច្រើនណាស់ដែរ ដើម្បីបំពេញតម្រូវការការពារបែបនេះ​ បើបានឈើកាន់តែប្រណិតកាន់តែល្អ និងមានតំលៃផងដែរ”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម