សមត្ថកិច្ច រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្ត បម្រាមគោចរ នៅយប់នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្ត បម្រាមគោចរ នៅយប់នេះ

បានផុស

នៅ

នៅយប់នេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តសេចក្ដីសម្រេច របស់រដ្ឋ​បា​ល​រាជធានី​ភ្នំពេ​ញ ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩​នាទីយប់ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺ​កូវីដ-១៩។

នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែ ក្នុងករ​ណី​​​ចាំបាច់មួយចំនួនប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នារសៀលថ្ងៃនេះថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំង​សមត្ថ​កិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តនូវសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ជា​ពិសេសការអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងបញ្ជាក់ថា «ការអនុវត្តនេះ គឺយើងអនុវត្តដូចមុនអញ្ចឹង មានន័យថា យើងអនុវត្តគ្រប់ខណ្ឌ ហើយអ្នកមានសិទ្ធិចេញ គឺដូចដែលបានកំណត់ នៅក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលរាជ​ធា​នី​ភ្នំពេញ ទាក់ទងទៅនឹងកងកម្លាំង ក្រុមគ្រូពេទ្យ ឬក៏រថយន្តសង្រ្គោះ និងករណីចាំបាច់មួយចំនួនទៀត តែក្រៅពី​ហ្នឹ​ង បើគ្មានភាពចាំបាច់ទេ គឺមិនអាចឲ្យចេញបានទេ»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុងសារាចរ ដែលបានចុះ​ហត្ថ​លេ​ខា​ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ឲ្យបានព្រមៗពេលជាមួយគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹង នៅក្នុង​អំឡុង​ពេលអនុវត្តយុទ្ធនាការនេះ។

សារាចរ របស់រាជរដ្ឋាភិបាលដដែល ក៏បានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ដាក់ចេញបម្រាមគោចរពី​ម៉ោងចន្លោះ​៩យប់ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្រ្ដទាំងមូល​ ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិ​សេសរាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ អភិបាលរាជធានី-ខេត្ត ត្រូវ​យកចិត្តទុកដាក់ធានា ឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ៤៦ នាទី មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+៥៨ នាទី មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ៥៩ នាទី មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services