Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអគារត្រៀមទទួលពលករដែលវិលត្រឡប់ពីប្រទេសជិតខាង

បានផុស

នៅ

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​អគារ​ត្រៀម​សម្រាប់​ទទួល​ពលករ​ម​ក​ពី​ប្រទេសជិតខាងដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារ​សម្រាប់​ទទួល​ព​លក​រក​ខ្មែរ​ធ្វើច​ក្តា​ឡី​ស័ក​នេះ មាន​ទីតាំងនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែលមាន​ពីរ​អគារ គឺ​អគារ​ទី​១ សម្រាប់​ទទួល​ពលករ​ស្នាក់នៅ​ និងធ្វើ​ច​ក្តា​ឡី​ស័ក និង​អគារ​ទី​២. សម្រាប់​ព្យាបាល​ពលករ ដែល​ក្រុមគ្រូពេទ្យ​រកឃើញ​មាន​វេជ្ជ​មាន​កូ​វីដ​-១៩ អគារ​ទាំងពីរ​នេះ​អាចឱ្យ​ពលករ​ស្នាក់​នៅបាន​ចំនួន៨០​នាក់ ។

ក្នុងឱកាស​នោះដែរលោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា អគារ​ទាំងពីរ​នេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​ចំណាកស្រុក​ដែល​វិល​មកពី​ប្រទេសជិតខាង ដើម្បី​ធ្វើ​ច​ក្តា​ឡី​ស័ក និង​ធ្វើជា​កន្លែង​ព្យាបាល​អ្នកមាន​វិជ្ជ​មាន​កូ​វីដ​- ១៩ ។ ក្នុងពេល​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុមគ្រូពេទ្យ​ត្រូវ​មានការ​ប្រុង​ប្រយ័ត​ខ្ពស់ និង​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ ពិសេស​រក​វីរុស​បំប្លែងថ្មី​ដែលមាន​ប្រភព​មកពី​ឥណ្ឌា និង​សូម​ជូនពរ​ដល់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ខេត្ត បំពេញភារកិច្ច​ទទួល​បាន​ជោគជ័យ ចៀស​ផុតពី​ជំងឺ​កូ​វី​ទាំងអស់គ្នា ៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម