Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលនៅតាមផ្ទះ​

បានផុស

នៅ

​អាជ្ញាធរ​ខេត្តកណ្តាល សហការ​ជាមួយ​គណៈកម្មាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានរៀបចំ​ក្រុមការងារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ​ទូទាំង​១១​ក្រុង​-​ស្រុក​នៃ​ខេត្តកណ្តាល​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ video Zoom​ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២១ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​នាពេលនេះ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ ដើម្បី​ធ្វើការ​តាម​នីតិវិធី សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាលអ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះដើម្បី​ឈានទៅដល់​ការ​ដំណើរការ​នាពេលខាងមុខ​នេះ ក្នុង​គោល​បំណង ផ្សព្វផ្សាយដល់​កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​-ស្រុក រៀបចំ​ការអនុវត្ត​ការគ្រប់គ្រង ថែទាំ ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ និង​ការងារ​គ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ទទួល​ប្រជា​ពលករ​មកពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី (Delta) និង​ផ្សព្វផ្សាយ រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​កុមារអាយុ​ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ​អោយបាន​ឆាប់រហ័ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បាន​បន្ថែមថា ប្រតិបត្តិ​ការងារ ថែទាំ ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ​នេះ​ គឺ​ធ្វើឱ្យ​បាន​ជោគជ័យ ក្នុងនោះ​រដ្ឋបាលខេត្តបាន​ត្រៀម​រៀបចំ​រួចហើយ​លក្ខណៈ​តាម​ការណែនាំ រៀបចំ​ក្រុមការងារ​ប្រចាំការ​ខេត្ត និង​ជា​ក្រុម​តាម​ស្រុក​-​ក្រុង ក្រុម​ប្រចាំការ Hot line និង​ក្រុមគ្រូពេទ្យ​។​

លោក​អភិបាលខេត្ត បានបញ្ជាក់ថា​« ការថែទាំ ព្យាបាល​តាម​ផ្ទះមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​អាជ្ញាធ​រទាំង​ការកាត់បន្ថយ​ការចំណាយ តាម​អនុសាសន៍​ណែនាំយកចិត្តទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

លោកអភិបាលខេត្ត​បាន​សម្តែង​ការកោតសរសើរ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុកដែល​បាន​យកចិត្តទុកដាក់​ស្តាប់ និង​មានការ​ប្តេជ្ញា​ខ្ពស់ក្នុងការ​រៀបចំ​ក្រុមការងារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ នេះ​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់ ដើម្បី​ប្រសិទ្ធភាព​ការគ្រប់គ្រង និង​ទប់ស្កាត់​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ខេត្ត​របស់​យើង​។​

គួរ​បញ្ជាក់ថា ​ខេត្តកណ្តាល​ជា​ខេត្ត​ទី​៣​ហើយ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែល​បាន​រៀបចំ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម