Connect with us

ព័ត៌មានជាតិ

បេក្ខជនប្រឡងឌីប្លូមឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន

បានផុស

នៅ

​លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសា​សន៍នៅព្រឹកថ្ងៃទី២៤​ ខែ​វិច្ឆិកា​នេះ​ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា​ខាងមុខ ​មាន​សិស្ស​ចូលរួមប្រឡង ចំនួន១៨៦៤១៦នាក់ ក្នុងនោះ មាន​បេក្ខនារី ចំនួន៩៧៩៩១នាក់​កើន​ឡើងជាងឆ្នាំមុន។

ចំនួនបេក្ខជនប្រឡងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនឃើញថា មាន​ការកើនប្រមាណជាង១ពាន់នាក់​ខណៈឆ្នាំមុន មានបេក្ខជនចូលរួមប្រឡង ចំនួន១៨៥១ ៨៣នាក់ ក្នុងនោះនារី៩៧៥៩៤នាក់ មាន​១៦៨៤​មណ្ឌលចែកជា៧៤០៧បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាំពាក្យបានបន្តថា ​​​​ការប្រឡងឆ្នាំនេះ ក្រសួងនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួល​ខុសត្រូវ​ទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និង​ឯកជន​នីមួយៗ​ដែលមានអនុវិទ្យាល័យ ​និងវិទ្យាល័យ​ក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ដោយរាប់ចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។

លោកបានលើកឡើងថា ​ក្រសួង​បានតម្រូវឲ្យ​មន្ទីរអប់រំរាជធានី ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ចុះត្រួត​ពិនិត្យនៅ​តាមមណ្ឌលប្រឡងនីមួយៗផងដែរ ដើម្បីឲ្យដំណើរការប្រឡងកាន់តែមានគុណភាពថែមទៀត។

​បើតាមក្រសួងអប់រំ បានឲ្យដឹងថា ចំពោះមុខវិជ្ជាដែលត្រូវប្រឡង​មានចំនួន ១០មុខវិជ្ជា ត្រូវជា ១១ វិញ្ញា​សា រួមមាន៖ តែងសេចក្ដី ​គីមីវិទ្យា ​ផែនដី និងបរិស្ថានវិទ្យា ​រូបវិទ្យា ​ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា​ គណិត​វិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ៕

​​អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម