Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព ៖ រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាងថា ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​វិ​វត្ត​ឈាន​ដល់​ដំណាក់កាល​មួយ​ថ្មី ជាមួយនឹង​ការ​រកឃើញ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្នុង​សហគមន៍ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខេត្តសៀមរាប ដែល​រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​នូវ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខេត្តសៀមរាប ទៅកាន់​តំបន់​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក គឹម សន្តិភាព ដើម្បី​ទប់ទល់​ចំពោះ​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ ប្រភេទ Delta ដែលជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​នោះ រាជរដ្ឋាភិបាល​កម្ពុជា សេចក្តីសម្រេច​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្តកោះកុង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្តបន្ទាយមានជ័យ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន​សម្រាប់រ​យៈ​ពេល​១៤ ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣ និង​៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ដាក់ចេញ​នូវ​យុទ្ធនាការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​២៣ និង​៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។

លោក គឹម សន្តិភាព អះអាង​ថា ទាំង​សេចក្តី​សម្រេច​បិទ​ខ្ទប់ ទាំង​សារាចរ​របស់​រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​គណៈ​អភិបាល​រាជធានី​ខេត្ត ដាក់ចេញ​នូវ​វិធានការ​លម្អិត​សម្រាប់​អនុវត្ត​ទាំង​ក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​ផ្សេងទៀត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទៅតាម​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ហេតុនេះ គណៈ​អភិបាលខេត្ត នៃ​ខេត្ត​ដែល​ត្រូវ​បិទ​ខ្ទប់ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស នឹងដាក់​ចេញ​នូវ​សេចក្តីសម្រេច​ស្តីពី​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លម្អិត សម្រាប់​អនុវត្ត​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន ព្រមៗ​គ្នា សម្រាប់​រយៈពេល​១៤ ថ្ងៃ​។

ជា​មួយ​គ្នា​នេះ នៅក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ ១៤​ថ្ងៃនេះ ក្រសួង​-​ស្ថាប័ន​សាធារណៈ​, វិស័យ​ឯកជន ព្រមទាំង​បុគ្គល​ឯកជន ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដើម្បី​ជា​វិធានការ​បង្ការ ក៏ដូចជា​ការស្វែងរក​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ ដោយ​ផ្អែក​តាម​អភិក្រម “​រកឃើញ​ឆាប់រហ័ស​, គ្រប់គ្រង​បាន​លឿន​, និង​កាត់ផ្តាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេល​” សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ និង​ទប់ ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម