Connect with us

ព័ត៌មានជាតិ

ផ្លូវក្រួសក្រហមចំនួន៥ខ្សែ ក្នុងស្រុកមោងឫស្សី ត្រូវបានជួស​ជុលឡើងវិញ

បានផុស

នៅ

ផ្លូវ​ក្រួសក្រហម​ប្រវែងជិត១៥គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំង​៥ខ្សែ​ ស្ថិតក្នុងឃុំកកោះ​ ស្រុក​មោងឫស្សី ដែល​ជាសសៃឈាមសេដ្ឋកិច្ចរបស់កសិករក្នុងការដឹក​កសិផលចូលទីផ្សារ ត្រូវបានធ្វើការជួសជុល​ឡើង​វិញ បន្ទា​ប់ពីរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ​ផ្លូវ១ខ្សែ​ដែលមានប្រវែង​ជិត​១៥​គីឡូ​ម៉ែត្រនេះ គឺជាការចាប់ផ្តើមស្តារជួសជុលមុនគេ ក្រោយ​គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង​កាល​ពី​កន្លង​មក​ បានបង្កការ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅតាម​បណ្ដា​ស្រុក ក្រុងចំនួន៨ របស់ខេត្តបាត់ដំបង។

ដើម្បី​ឆ្លើយតប គឺ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ចុះ​ជួសជុល និង​កែលំអ​ជា​បន្ទាន់​ឡើងវិញ​រាល់​ហេដ្ឋារចនា​សម្ពន្ធ​​ដែល​រង​ការ​ខូចខាត​ដោយ​សា​កត្តា​គ្រោះធម្មជាតិ​ ស្រប​តាម​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ឆាប់​បាន​ធ្វើ​ចរាចរណ៍​ទៅ​មក និង​ដឹកជញ្ជូន​កសិផល​ចូល​ទីផ្សារ​ជាដើម។

មន្ត្រី​ដដែល​បញ្ជាក់​ថា ​ក្រុម​ជំនាញ​បាន​ចាប់​ផ្ដើម​បើក​ការដ្ឋាន​ជួសជុល​និង​កែលំអ​ផ្លូវ​ក្រួស​ក្រហម​ចំនួន​៥​ខ្សែ​ជា​មុន​សិន ​បន្ទាប់​មក​នឹង​បន្ត​ជួសជុល​នូវ​ហេដ្ឋារចនាសម្ពន្ធ​ដទៃ​បន្ត​ទៀត៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៩ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ១១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៩ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម