Connect with us

ព័ត៌មានជាតិ

៦ ចំណុច​សំខាន់ ឪពុកម្តាយ​​ស្វែង​យល់​ឲ្យ​ច្បាស់ ​ពេល​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង

បានផុស

នៅ

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​យុវជន​អាយុ ១២ ឆ្នាំ​ ដល់ ១៧ ឆ្នាំ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ ០១ សីហា​នេះ​តទៅ។ កម្ពុជា​ថ្មី​លើក​ពី​ការយល់ដឹង​សំខាន់ៗ​ចំនួន ៦ ចំណុច សម្រាប់​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ មុន​ពេល​នាំ​កូន​ៗទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

1/វ៉ាក់សាំង​ត្រូវ​ចាក់៖ សីណូវ៉ាក់

2/រយៈពេលត្រូវ​ចាក់​៖ បន្ទាប់​ពី​ចាក់​ដូស​ទី​មួយ ត្រូវ​រង់ចាំ​រយៈ​ពេល ២១ ថ្ងៃ​ ទើប​អាច​ចាក់​ដូស​ទី​ពីរ​បាន

3/ឯកសារចាំបាច់៖

កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
-យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្ត​សញ្ញាណប័ណ្ណ​​សញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត​ឆ្លងដែន​ភ្ជាប់មក​ជាមួយ។
ជាមួយ​គ្នានេះ ក៏​ត្រូវ​បំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់​៖

-មាតាបិតា ឬអាណាព្យាបាល ក្នុងករណីកុមារឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតាឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ ហើយ​ផ្ញើតាមប្រព័ន្ធ​អនឡាញ មកកូនចៅ​ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។
-អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។
-អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ។

4/ខេត្ត​ក្រុង​គោលដៅ​៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ ខេត្តកោះកុង។

5/ លក្ខខណ្ឌ​សុខភាព​៖ គ្រូពេទ្យនឹងសួរពីបញ្ហាសុខភាពរបស់កុមារជាមុន បើកុមារមិនមាន​បញ្ហាអ្វីទេ ក្រោយ​ពី​ពិនិត្យ ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឬក៏មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។

6/ផល​រំខានក្រោយ​ការ​ចាក់៖ ជាទូទៅផលរំខាននៃការចាក់វ៉ាក់សាំងទៅលើកុមារ មានតិចតួច​ដូចជាក្ដៅខ្លួន ការឈឺ ឬក៏ឡើងក្រហមនៅកន្លែងចាក់។

គួរ​បញ្ជាក់ថា យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ល់កុមារ និងយុវវ័យនឹង​ចាប់ផ្តើម​ពី​ថ្ងៃ ០១ សីហា​នេះ​តទៅ ដែល​តាមការប៉ាន់ស្មានមាន កុមារនិងយុវជនអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំប្រមាណ២លាននាក់នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានតម្រូវការវ៉ាក់សាំងប្រមាណពី៤ទៅ៥លានដូស៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម