Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតក្រុងបូកគោ

បានផុស

នៅ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់សាធារណជន ពីការត្រួតពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការដ្ឋាន គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេសពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតរួចមក ក្រុមត្រួតពិនិត្យលទ្ធផល នៃ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផល នៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលពិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទជាន់ទី១)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គ.ជ.ប បានធ្វើការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយជាលទ្ធផល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលសន្លឹកឆ្នោតចំនួន១៧សំឡេង ខណៈគណបក្សនយោបាយចំនួន៣ ផ្សេងទៀត រួមមាន គណបក្សហ៊្វិនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនទទួលបានការគាំទ្រនោះទេ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងដែរថាគណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក ខណៈគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួកប្រជែងការបោះឆ្នោតនេះដែរ មិនទទួលបានសម្លេងឆ្នោតនោះទេ។ លោកបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតនេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ហើយដំណើរការនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

គួររំលឹកថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ ដែលត្រូវបោះឆ្នោតជ្រើសរើសនេះ មានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិ បាលកម្ពុជា បានសម្រេចបង្កើតក្រុងបូកគោ នៃខេត្តកំពត ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី សំដៅធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងបង្ខិតសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម