Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី ​រកឃើញអ្នកឆ្លងកូវីដ​ ​ថ្មី ចំនួន១៥នាក់បន្ថែម​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៥​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។ ​

បន្ទាប់ពី​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត បាន​បើក​ការធ្វើ​តេស្ត​រហ័ស បន្តរក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន រដ្ឋបាលខេត្ត​រតនគិរី បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​ទើប​រក​ឃើញ​ថ្មី​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​នាពេល​កន្លងមក ហើយ​អាជ្ញាធរខេត្ត​តម្រូវ​ឲ្យ​បុគ្គល​ទាំងនោះ មក​ធ្វើតេស្ដ​សំណាក និង​មួយចំនួនទៀតមាន​អា​ការៈមិន​ស្រួល​ខ្លួន បាន​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ដ​សំណាកដោយ​ខ្លួនឯង​។​

រដ្ឋបាលខេត្ត​រតនគិរី សូម​បន្ត​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ដែក​ធ្លាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​កន្លងមក ឬមាន​អា​ការៈសង្ស័យ ក្អក ក្ដៅខ្លួន ហៀ​សំបោរ ពិបាក​ដកដង្ហើម សូម​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក ឬ ដាក់ខ្លួន​ឲ្យ​ដាច់ដោយឡែក​ពី​អ្នកដទៃ និង​តាមដាន​សុខភាព​ជាប្រចាំ ក្នុងករណី​មានការ​សង្ស័យ សូម​រាយការណ៍​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ឬ​ទំនាក់ទំនង​លេខ 097.595 7788 /092.121 383 និង​097.775 1212​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែក្កកដា ឆ្នាំ​២០១​នេះ នៅក្នុង​ខេត្តរតនគិរី រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ៧៣៨​នាក់ ជា​សះស្បើយ​សរុប​ចំនួន៥៧០​នាក់ និង​អ្នកស្លាប់៥​នាក់ ផងដែរ​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម