Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច នឹងអនុវត្តបម្រាមគោចរ យ៉ាងតឹងរ៉ឹងបំផុត ចាប់ពីម៉ោង៩យប់នេះតទៅ

បានផុស

នៅ

នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង នៃការអនុវត្តបម្រាមគោចរ ដែលដាក់ចេញដោយ​រដ្ឋ​បា​លរាជធានីភ្នំពេញ គឺពុំមានការឃាត់រថយន្ត ឬម៉ូតូណាមួយឡើយ ដោយសមត្ថកិច្ចគ្រាន់តែចេញល្បាត នៅគ្រប់​ខណ្ឌប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា​នេះតទៅ សមត្ថកិច្ចនឹងអនុវត្តយ៉ាងតឹងរ៉ឹងបំផុត នូវ​សេច​ក្ដី​សម្រេចរបស់ រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹង​ពី​លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំ​ពេញ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា រដ្ឋ​បា​ល​រាជធានី​ភ្នំពេ​ញ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩​នាទីយប់ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺ​កូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រា​មគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែក្នុងករ​ណី​​​ចាំបាច់មួយចំនួនប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ​ពេ​ញ បានថ្លែងថា នៅយប់មិញកម្លាំងសមត្ថកិច្ច គ្រាន់តែចេញល្បាតគ្រប់ខណ្ឌប៉ុណ្ណោះ តែយប់នេះសមត្ថកិច្ចនឹងអ​នុ​វ​ត្តបម្រាមគោចរតឹងរ៉ឹងហើយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលពុំមានកិច្ចការងារអ្វីចាំបាច់ សូម​ចូលរួម​អនុវត្តនូវសេចក្ដីសម្រេច របស់​រដ្ឋបាលរាជធានីភ្នំពេញទាំងអស់គ្នា។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ជាក់ស្ដែង! ដោយសារ​ការអនុវត្តបម្រាមគោចរ​ពី​មុនមក គឺយើងបានអនុវត្តរួចហើយ អញ្ចឹងខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋភាគច្រើន គឺគាត់បានយល់ដឹង បានដឹង ទាក់ទងទៅនឹង ការអនុវត្តបម្រាមគោចរហ្នឹងហើយ អញ្ចឹងថ្មីៗនេះ កាលពីម្សិលមិញ ម្សិលម៉្ងៃ គឺសារាចរណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជាសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ គឺទាក់ទងទៅនឹងការអនុវត្តបម្រាម​គោចរ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ»។

លោកបានថ្លែងទៀតថា «អញ្ចឹងទាក់ទងនឹងបញ្ហាហ្នឹង គឺហាមដាច់ខាត អ្នកដែលមិនមានភារកិច្ចចាំបាច់ ចេញខាង​ក្រៅនៅម៉ោងហ្នឹង អញ្ចឹងគឺមានតែក្រុមគ្រូពេទ្យ កងកម្លាំង រថយន្តសង្រ្គោះ ឬក៏អ្នកដែលមានការងារចាំបាច់មួយ​ណា ហើយក្រៅពីហ្នឹង មិនអនុញ្ញាតឲ្យចេញក្រៅនៅម៉ោងហ្នឹងទេ ហើយមួយវិញទៀត យើងអំពាវនាវធ្វើម៉េចសូម​ឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ បានដឹង ទាក់ទងនឹងបញ្ហាអស់ហ្នឹង ការអនុវត្តបែបហ្នឹង គឺរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ គឺក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល​វីរុសកូវីដ-១៩ ជាពិ​សេស គឺវីរុសបំប្លែងថ្មីដែលតាហ្នឹង ដែលវាឆ្លងលឿន ដែលវាបង្កហានិភ័យខ្លាំង ដល់សុខភាពរបស់ប្រជាពលរដ្ឋ អញ្ចឹង​ធ្វើម៉េចចូលរួម សហការទាំងអស់គ្នា ដើម្បីយើងទប់ស្កាត់បានទាក់ទង នឹងការឆ្លងរាលដាលហ្នឹង»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុងសារាចរ ដែលបានចុះ​ហត្ថ​លេ​ខា​ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ឲ្យបានព្រមៗពេលជាមួយគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹង នៅក្នុង​អំឡុង​ពេលអនុវត្តយុទ្ធនាការនេះ។

សារាចរណែនាំ របស់រាជរដ្ឋាភិបាលដដែល ក៏បានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ដាក់ចេញបម្រាមគោចរពី​ម៉ោងចន្លោះ​៩យប់ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្រ្ដទាំងមូល​ ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិ​សេសរាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ អភិបាលរាជធានី-ខេត្ត ត្រូវ​យកចិត្តទុកដាក់ធានា ឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២៦ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣៨ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម