Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​ខេត្ត​សៀមរាបប្រកាស សង្កាត់​៤​ និង​ឃុំ​១ ក្លាយ​ជា​តំបន់​លឿង​ទុំ​និង​តំបន់​ក្រហម

បានផុស

នៅ

កាល​ពី​យប់មិញ​នេះ ​រដ្ឋបាលខេត្ត​ចេញ​សេចក្តីសម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ចំពោះ​សកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស និង​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីសម្រេច​កំណត់​តំបន់ “​លឿងទុំ​” ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ស្លក្រាម ស្វាយដង្គំ គោកចក និង​សង្កាត់​សាលា​កំរើក របស់​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​ទី​២ រដ្ឋបាលខេត្ត​ចេញ​សេចក្តីសម្រេច​កំណត់​”​តំបន់ ក្រហម​” ក្នុង​ភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង និង “​តំបន់​លឿងទុំ​”​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កៀន​សង្កែ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ភូមិ​សាស្ត្រ​ខេត្តសៀមរាប ដូច្នេះហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំងបាន​ដឹង។​

​ខេត្តសៀមរាប ត្រូវ​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដែល​បាន​ដាក់ចេញ​នូវ វិធានការ​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​អត់​ស្រមោល​កូ​វីដ១៩ ដូច្នេះ​បងប្អូន​ត្រូវតែ​ស្តាប់​តាម​ការ​ណែនាំ ៣​កុំ​និង​៣​ការពារ កុំ​ជួបជុំគ្នា​និង​ត្រូវ​ពាក់​ម៉ាស ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម