Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រប់ខណ្ឌ​ចុះផ្សព្វផ្សាយ​បិទបម្រាមគោចរ​ពេលយប់

បានផុស

នៅ

មុនមួយថ្ងៃនៃបម្រាមគោចរចូលមកដល់ អាជ្ញាធរទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយ ជុំវិញការបិទបម្រាមគោចរពេលយប់ ដែលនឹងអនុវត្តចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ទៀបភ្លឺថ្ងៃទី ៣០ ខែកក្កដា រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្ដីសម្រេចបម្រាមគោចរឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនមានការលើកលែងនោះទេចំពោះអ្នកល្មើសបម្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរាត្រីថ្ងៃទី២៩ កក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរគ្រប់ខណ្ឌបានចុះអប់រំផ្សព្វផ្សាយសេចក្តីសំរេចនៃការ បិទបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង០៣ទៀបភ្លឺនេះ យ៉ាងសកម្ម តែមិនមានការឃាត់ឬផាកពិន័យឡើយ ពោលគឺគ្រាន់តែអប់រំណែនាំណែនាំប៉ុណ្ណោះ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិ​បាល​រង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែន​ដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង​ ៩យប់រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤​ថ្ងៃ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅពោធិចិនតុងនឹងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំផ្សព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

ចំណែកនៅខណ្ឌច្បារអំពៅ ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌទួលគោក គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចុះក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសចុះទៅតំបន់ដែលក្រុមការងារសង្ស័យថា មានហានិភ័យខ្ពស់៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម