Connect with us

ព័ត៌មានជាតិ

​សូម​បង​ប្អូន​រួសរាន់​ យុទ្ធនាការចាក់វ៉ាក់សាំង​ដូស​ទី​២​ ក្នុងក្រុងសិរីសោភ័ណ ​រយៈពេល ០៣ ចាប់ផ្តើម​ហើយ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំម២០២១នេះ ក្រុមគ្រូពេទ្យចំណុះយោធភូមិទី៥ បាន​បើក​យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូសលើកទី២ មាន​ជាង៥ម៉ឺននាក់ មាន៦ទីតាំងក្នុងរយៈពេល៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចាក់វ៉ាក់សាំង​ដូស​ទី២​ជូន​ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ឲ្យបានលឿនបំផុត បើប្រជាពលរដ្ឋ​ណា​មិនមកចាក់ដូសទី២នេះទេ ក្រុមគ្រូពេទ្យមិនទទួលខុសត្រូវឡើយ។

លោកថា កន្លង​មក​ក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបាន​យ៉ាងរលូន។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី ៥ និងជាប្រធានក្រុមការងារទី៣ គោលដៅ វត្តស្វាយចាស់ និងគោលដៅវត្តសមាធិផល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា គម្រោងយុទ្ធនាការ​ចាក់វ៉ាក់សាំងដូសទី២នេះ បាន​ចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១ ខែ សីហា ឆ្នាំ ២០២១ ដល់ពលរដ្ឋ​ជាង៥មឺុននាក់។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់បានបន្តថា វ៉ាក់សាំង Sinopharm ជាច្រើនម៉ឺនដូសបានដឹកមកដល់ខេត្តបន្ទាយមានជ័យ ក្នុង​ផែនការយុទ្ធនាការចាក់វ៉ាក់ដូសលើកទី២ ក្នុងក្រុងសិរីសោភ័ណដល់​ប្រជាពលរដ្ឋចំនួនជាង​ ៥០,០០០នាក់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា៦ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម