ព័ត៌មានជាតិ
សូមបងប្អូនរួសរាន់ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ក្នុងក្រុងសិរីសោភ័ណ រយៈពេល ០៣ ចាប់ផ្តើមហើយ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំម២០២១នេះ ក្រុមគ្រូពេទ្យចំណុះយោធភូមិទី៥ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូសលើកទី២ មានជាង៥ម៉ឺននាក់ មាន៦ទីតាំងក្នុងរយៈពេល៣ថ្ងៃ។
លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ឲ្យបានលឿនបំផុត បើប្រជាពលរដ្ឋណាមិនមកចាក់ដូសទី២នេះទេ ក្រុមគ្រូពេទ្យមិនទទួលខុសត្រូវឡើយ។
លោកថា កន្លងមកក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានយ៉ាងរលូន។
លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី ៥ និងជាប្រធានក្រុមការងារទី៣ គោលដៅ វត្តស្វាយចាស់ និងគោលដៅវត្តសមាធិផល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា គម្រោងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នេះ បានចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១ ខែ សីហា ឆ្នាំ ២០២១ ដល់ពលរដ្ឋជាង៥មឺុននាក់។
លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់បានបន្តថា វ៉ាក់សាំង Sinopharm ជាច្រើនម៉ឺនដូសបានដឹកមកដល់ខេត្តបន្ទាយមានជ័យ ក្នុងផែនការយុទ្ធនាការចាក់វ៉ាក់ដូសលើកទី២ ក្នុងក្រុងសិរីសោភ័ណដល់ប្រជាពលរដ្ឋចំនួនជាង ៥០,០០០នាក់៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត